កម្ពុជា-ចិនចុះអនុស្រណៈយោគយល់គ្នា ស្តីពីការតាមដាននិងគ្រប់គ្រងគ្រោះមហន្តរាយ

photo_2021-01-21_15-56-42វិទ្យុជាតិកម្ពុជា៖លោកចេម ហួត
ក្រសួងការពារជាតិនៃប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះអនុស្សារណៈជាមួយក្រុមហ៊ុនចិន Sensoro Cambodia ដើម្បីគ្រប់គ្រង និងតាមដាននូវគ្រោះមហន្តរាយនានា ជាពិសេសករណីអគ្គីភ័យ ។ឧបករណ៍ទាំងនោះអាចដឹងទុកជាមុន និងអាចគ្រប់គ្រង ​និងតាមដានគ្រោះមហន្តរាយនានា តាមរយៈបច្ចេកវិទ្យា​​ឈានមុខដ៏ទំនើប ។
 
 ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងនៅក្នុងពេលនោះថា ការចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង​​នាយកដ្ឋានបញ្ជូនសារ​ ក្រសួង​​ការពារ​​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនចិននេះ គឺនឹងធ្វើឲ្យក្រសួងការពារជាតិកម្ពុជាកាន់តែមានធនធានបន្ថែមទៀត ក្នុងការគ្រប់គ្រងហេតុការណ៍ទាំងនេះបានលឿន និងទាន់ពេលវេលា ខណៈករណី​នេះ​បានកើតឡើងជារៀងរាល់ឆ្នាំ ដោយពុំបានដឹងជាមុននោះ។
 
ឯកឧត្ដមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sensoro Cambodia ដែលបានសម្រេចយកប្រទេសកម្ពុជាធ្វើជាដៃគូ ខណៈប្រទេសជិតខាងកម្ពុជានៅពុំទាន់មានបច្ចេកវិទ្យាទំនើបទាំងនេះ សម្រាប់ការគ្រប់គ្រងគ្រោះ​​ធម្មជាតិទាំងនេះនៅឡើយនោះ។
 
   តំណាងក្រុមហ៊ុន Sensoro Cambodia បានលើកឡើងថា ក្រសួងការពារជាតិគឺជាកម្លាំងស្នូលដ៏មុតមាំ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយគ្រប់ប្រភេទ នាពេលកន្លងមក។ រាជរដ្ឋាភិ​បាលបានចំណាយកម្លាំងសម្ភារ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយទាំងនេះ  ។ ការកសាងប្រព័ន្ធ sensor អំពីគ្រោះអាសន្ន និងគ្រោះមហន្តរាយថ្នាក់ជាតិមួយ គឺជាការងារ​​បន្ទាន់​​ដែលត្រូវអនុវត្ត តាមរយៈការនាំចូលនូវបច្ចេកទេស IOT ដ៏ថ្មីបំផុត ហើយការប្រើកម្លាំងនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រដើម្បីជួយចូលរួមសម្រេចនូវយុទ្ធសាស្ត្រឈ្នះៗ និងយុទ្ធសាស្ត្រចតុកោណ ជួយជម្រុញប្រទេសជាតិ​​សម្រេច​បាននូវគោលដៅរីកចម្រើនបែបទំនើបកម្ម និងអភិវឌ្ឍន៍ប្រកប ដោយល្បឿនលឿនឱ្យកាន់តែឆាប់រហ័សបន្ថែមទៀតផងដែរ៕photo_2021-01-21_15-56-48photo_2021-01-21_15-56-55photo_2021-01-21_15-56-52

Comments

Related posts