សិស្សនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១៤ជាង២០០នាក់បញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យនៅសាលានគរបាលជាតិភូមិភាគ៥

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ សាលានគរបាលជាតិភូមិភាគប្រាំខេត្តបាត់ដំបង កាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២១ បានរៀបចំពិធីបិទវគ្គបណ្តុះ បណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៤លើកទីពីរដល់សិស្សនគរបាលក្រប ខ័ណ្ឌថ្មីសម្រាប់ឆ្នាំ២០១៩ ចំនួន ២៣៨ នាក់ដែលបានបញ្ចប់ការ សិក្សាដោយជោគជ័យ ។
 
ពិធីបិទវគ្គនេះ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខា ធិការក្រសួងអប់រំ យុវជននិងកីឡា និងលោកជំទាវ តំណាងដ៏  ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
លោក ឧត្តមសេនីយទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បានរាយការណ៍អំពីដំណើរការនិងលទ្ធផលនៃការបណ្តុះបណ្តាលនិងវឌ្ឍនភាពរបស់សាលាជូនអង្គពិធី។
 
ឯកឧត្តម ស សុខា រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្រោយបញ្ចប់កម្មសិក្សាហើយ ត្រូវបានចូលបំពេញការងារនៅតាមអង្គភាព ឬមូលដ្ឋាន។ កម្លាំងនគរបាលក្នុងក្របខណ្ឌថ្មីទាំងអស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចឲ្យបានម៉ឺងម៉ាត់ដែលរដ្ឋាភិបាលប្រគល់ជូន ចៀសវាងប្រព្រឹត្តអំពើខុសឆ្គងអាងបក្សពួក ខុសពីតួនាទីស្នូលជាមន្ត្រីបម្រើប្រជាពលរដ្ឋ បម្រើសង្គមជាតិ។
 
   ឯកឧត្តមបន្តថា សិស្សនគរបាលជ័យលាភីក្នុងវគ្គទាំងអស់ ត្រូវយកចំណេះដឹង ជំនាញ ដែលបានពីការហ្វឹកហាត់សិក្សារៀនសូត្រកន្លងមកទៅប្រើប្រាស់ឲ្យចំគោលដៅមាន ប្រយោជន៍ដល់សង្គមប្រកប ដោយក្រមសីលធម៌វិជ្ជាជីវ:  មានស្មារតីទទួលខុសត្រូវ គោរពតាមគោលការណ៍ច្បាប់ ស័ក្ដិសមជាមន្ត្រីនគរបាលដែលប្រជាពលរដ្ឋគោរពស្រឡាញ់ និងមានជំនឿទុកចិត្ត។

ឯកឧត្តម ស សុខា បន្តថា÷ សិស្សនគរបាលជំនាន់ថ្មីទាំងអស់ត្រូវអនុវត្តការងារដោយផ្អែកលើផែនការយុទ្ធសាស្ត្រ តាមបទប្បញ្ញតិ ប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង ៦ចំណុចរបស់ខ្លួនគឺ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវ: ការទទួលខុសត្រូវ ការ ប្តេជ្ញាចិត្ត និងនវានុវត្តន៍។ តាមរយ:ការបណ្តុះបណ្ដាលធនធានមនុស្សទាំងកន្លងមក និងចំពោះមុខនេះ បានប្រែក្លាយសង្គមជាតិយើងពីបាតដៃទទេ មកមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ៕photo_2021-01-21_17-44-10

Comments

Related posts