អ្នកសារព័ត៌មានមកពី១៦ស្ថាប័នផ្សេងគ្នា ទទួលការបណ្ដុះបណ្ដាលស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង

វិទ្យុជាតិកម្ពុជា ៖លោកជួន  បូណា 

MC៖ អ្នកសារព័ត៌មានមកពី១៦ស្ថាប័នផ្សេងៗគ្នា ទទួលបានការបណ្ដុះបណ្ដាលស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង ពីអង្គការសុខភាពពិភពលោកនិងដៃគូ ដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងដល់ពួកគេ ក្នុងការយកទៅផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយថែមទៀត ។ 

លោក វេជ្ជបណ្ឌិត  មុំ  គង់  នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា   វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យអ្នកសារព័ត៌មានយល់ដឹងពីការកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង  ការគ្រប់គ្រងផលិតផល គ្រឿងស្រវឹងនៅកម្ពុជា និងបណ្ដាប្រទេសអាស៊ាន  និងដឹងពីតួនាទី និងទំនួលខុសត្រូវរបស់សារព័ត៌មានក្នុងការរួមចំណែក កាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងស្រវឹងជាដើម។

លោកវេជ្ជ បណ្ឌិត បានបញ្ជាក់ថា  ការបណ្ដុះបណ្ដាលនាពេលនេះ  គឺពិតជាមានសារសំខាន់ណាស់  ដើម្បីផ្សព្វផ្សាយ ផលប៉ះពាល់ឱ្យកាន់តែទូលំទូលាយ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីហានិភ័យនៃការសេពគ្រឿងស្រវឹង ហើយជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ឱ្យមកនៅកម្រិតទាប។

អ្នកសារព័ត៌មានទាំង១៦ស្ថាប័ននោះ ជាអ្នកសារព័ត៌មានអាជីពមានសមាសភាពមកពីស្ថាប័នវិទ្យុ ទូរទស្សន៍ កាសែត និងវេបសាយល្បីៗនៅប្រទេសកម្ពុជា ដែលអាចផ្សព្វផ្សាយតាមរយៈស្ថាប័នអង្គភាពរបស់ខ្លួនបានទូលំទូលាយពីផល ប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។

សូមបញ្ជាក់ថា ការបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពីផលប៉ះពាល់នៃគ្រឿងស្រវឹងនេះ មានរយៈពេល១ថ្ងៃកន្លះ នៅទីរួមខេត្តកំពត ចាប់ពីថ្ងៃទី ២០ ដល់ទី២១ខែមករាឆ្នាំ២០២១៕ED962B6B-6EC7-40AA-BF13-B3D6D9AC3E93D960C9D7-5A0D-4F92-B16D-9AD6F510F647060B6627-8ED9-4FBF-90E2-FB421CF132D4

Comments

Related posts