កម្ពុជាចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្ដិភាព

                                                                                                                 ​

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ២២ ០១ ២០២១                                                                                                                                          ​

MC៖ កម្ពុជាចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដើម្បីដោះស្រាយ បញ្ហាប្រកបដោយការយោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាញកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  តាមរយៈប្រព័ន្ឋវីដេអូ ដែលកិច្ចប្រជុំ នេះ បានសម្តែងការគាំទ្រចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយ ប្រកបដោយភាព សុខដុមរមនា ការត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត ដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និង អនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជាជំរុញការស្តារឡើងវិញ របស់អាស៊ានពីជំងឺរាតត្បាតសកល     កូវីដ-១៩។     

សេចក្ដីប្រកាសបន្ថែមថា ចំពោះទំនាក់ទំនងជាមួយភាគីខាងក្រៅ កិច្ចប្រជុំបានសង្កត់ធ្ងន់ម្តងទៀត ពីសារសំខាន់នៃការ ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការដឹកនាំដោយ អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអបអរសាទរ ការចូលកាន់តំណែងរបស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មី និងរំពឹង ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារសំខាន់នៃខួបលើកទី៣០ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-ចិន ដោយភាគីទាំងពីរ ធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើម ដើម្បីជំរុញបន្ថែមនូវទំនាក់ទំនងគ្រប់កម្រិត ដើម្បី សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយសន្តិភាពនៅក្នុងតំបន់ ។ 

សម្រាប់បញ្ហាក្នុងតំបន់ និងអន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកទស្សនៈ និងការយល់ឃើញលើបញ្ហាមួយចំនួន រួមមាន៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ ការវិវឌ្ឍនៅតំបន់ឧបទ្វីបកូរ៉េ  សេដ្ឋកិច្ចពណ៌ខៀវ បញ្ហារដ្ឋរ៉ាខាញ និងបញ្ហាសមុទ្រចិន ខាងត្បូង។  ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាចែករំលែកក្តីប្រាថ្នារួមចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ។ កម្ពុជាតែងតែលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធដោយផ្ទាល់ ដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការយោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលត្រូវបានទទួល ស្គាល់ជាសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ ។ ឯកឧត្ដម ក៏បាន សង្កត់ធ្ងន់ផងដែរ គឺចង់ឱ្យបន្តកិច្ចចរចាលើក្រមប្រតិបត្តិ (COC) តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់ COC ឱ្យបានឆាប់ ដែលមាន ប្រសិទ្ធិភាព ប្រកបដោយខ្លឹមសារ និងស្របតាមច្បាប់អន្តរជាតិ ៕A21214CD-C957-490D-8C58-4029F1C583219FDBDBEB-737A-4A34-8F5E-054F6BFAD9D1

Comments

Related posts