ប្រមុខរាជរដ្ឋាភិបាល ពេញចិត្តចំពោះការបើក‍‍«វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងដឹកជញ្ជូន‍‌‌»នៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទៈ វ៉ែន សុវុទ្ធី ២២ ០១ ២១ 

MC:  ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការ ពេញចិត្តចំពោះក្រសួងសាធារណការ  និងដឹកជញ្ជូន ដែលបានបង្កើត វិទ្យាស្ថាន‍‌‌‍«‍ តេជោសែន សាធារណការ និងដឹកជញ្ជូន » ដើម្បីទទួលយកសិស្ស និស្សិត យកមកសិក្សាជំនាញបច្ចេកទេស ជាច្រើនដែលទាក់ទងទៅនឹងស្ពានថ្នល់។

ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចមានចិត្តសប្បាយរីករាយ ដោយឃើញថា វិទ្យាស្ថាន‍« តេជោសែន សាធារណការ និងដឹកជញ្ជូន»នេះ នៅជាប់ជាមួយក្រសួងតែម្តង រួចមកយើងសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា យកនិស្សិតមកទទួល ការបណ្តុះបណ្តាលលើជំនាញវិស្វកម្មសំណង់ ស្ពានថ្នល់ ជាលើកដំបូង ដើម្បីបង្កើតធនធានមនុស្សក្នុងស្រុក     ខណៈកន្លងមក ក៏ដូចជាបច្ចុប្បន្ន រាល់ការអភិវឌ្ឍវិស័យសំណង់ស្ពាន ថ្នល់ ផ្លូវដែក និងកំពង់ផែនានា ពឹងតែទៅលើ វិស្វករពីបរទេស។

(សំឡេង)«អ៊ីចឹងខ្ញុំបញ្ជាក់ឡើងវិញខ្ញុំអរគុណនិងថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ស៊ុន ចាន់ ថុល ទៅលើការផ្តួចផ្តើម លើការកសាងអគារនេះ ហើយនិងអរគុណជាមួយការរៀបចំឡើងនៅវិទ្យាស្ថានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ត្រូវថ្លឹង ឱ្យច្បាស់  សព្វថ្ងៃគ្រប់ស្ថាប័នទាំងអស់មានអតុល្យភាពទាំងអស់ ទៅលើចំណុចនិងទាំងក្នុងរាជរដ្ឋាភិបាល និងស្ថាប័នជាតិ ទាំងអស់ និងទាំងថ្នាក់ក្រោមជាតិ គឺស្ថិតនៅត្រង់មុខងារនិងភារកិច្ចដែលត្រូវធ្វើជាមួយធនធានមនុស្ស ដែលមានកម្រិតនេះ ជាចំណុចដែលត្រូវដោះស្រាយបញ្ហា។ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សមិនអាចនឹងមិនយកចិត្តទុកដាក់បានទេ បង្កើតឱ្យមានការបណ្តុះបណ្តាលជាប់ជានិច្ច ឥឡូវនៅនេះមានសាលាដែលមានចំណុះ៣០០នាក់ សម្រាប់ការបណ្តុះបណ្តាល អ៊ីចឹងទេវិស្វករស្ពានថ្នល់ មករៀនសូត្រនៅទីនេះជាមួយសាលាតិចណូគួបផ្សំគ្នា ដើម្បីបង្កើតឡើងនូវវិស្វករ ចំណុចនេះ ជាចំណុចខ្ញុំនៅតែផ្តល់នូវការលើកទឹកចិត្តឱ្យខិតខំធ្វើនូវកិច្ចការងារនេះ»។

សូមបញ្ជាក់ថា វិទ្យាស្ថាន«តេជោសែន សាធារណការនិងដឹកជញ្ជូន‍» នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅតាម បណ្តោយផ្លូវ ជា សុផារ៉ា ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។  វិទ្យាស្ថាននេះ នឹងចាប់ផ្តើមទទួលសិស្ស និស្សិត ចំនួន ២០០នាក់ ឱ្យចូលសិក្សាសម្រាប់ឆ្នាំដំបូងនៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា  ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា កាលពី ថ្ងៃទី១២ ខែមករាកន្លងមកថ្មីៗនេះ៕23ADBD50-E6E3-4A27-B306-547B38107CC97E20445A-23B2-4723-BA20-1FFE2202DE448CD121BC-F6CA-4706-89FB-B42878EE9A4A63B7FC97-1C22-4ACE-B7C9-0C1C86B07F64

Comments

Related posts