ប្រមុខរាជរដ្ឋាភិបាល រំលឹកដល់ប្រធានមន្ទីរសាធារណការនិងមន្ទីរផ្សេងទៀត ត្រូវស្តាប់ទាំងអភិបាលខេត្ត និងរដ្ឋមន្រ្តី ដើម្បីប្រសិ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២២.០១.២០២១

 

MC ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកដល់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ក៏ដូចជាមន្ទីរផ្សេងទៀត មិនត្រូវស្តាប់តែរដ្ឋមន្ត្រី មិនស្តាប់អភិបាល ខេត្ត ឬស្តាប់តែអភិបាលខេត្ត មិនស្តាប់រដ្ឋមន្ត្រីនោះទេ ដោយត្រូវ មានការប្រុងប្រយត្ន័ទៅលើ បញ្ហានេះដើម្បីកុំឱ្យមានការ ប៉ះពាល់ដល់ការអនុវត្តការងារ ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏  ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និង វិទ្យាស្ថាន តេជោសែន សាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មន្ទីរតាមបណ្តាខេត្តទាំងអស់ ត្រូវចូលរួមអនុវត្តន៍ការងារក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ ដោយសារមន្ទីរនៅតាមខេត្តត្រូវរួមជាមួយសេនាធិការរបស់គណៈអភិបាលខេត្ត ព្រោះរាជរដ្ឋាភិបាលកំពុងតែផ្ទេរអំណាចទៅឱ្យថ្នាក់ក្រោមជាតិ ដូច្នេះហើយប្រធានមន្ទីរទាំងអស់ត្រូវអនុវត្តន៍តាមអនុសាសន៍របស់អភិបាលខេត្តក៏ដូចជាអនុសាសន៍របស់រដ្ឋមន្ត្រី ដើម្បីឱ្យកិច្ចការទាំងអស់ទទួល បានប្រសិទ្ធភាពខ្ពស់ ។ ការបញ្ជាក់របស់សម្តេចតេជោ បែបនេះ ខណៈដែលមានករណីប្រធានមន្ទីរខ្លះ ស្តាប់តែរដ្ឋមន្ត្រីមិនស្តាប់អភិបាលខេត្ត ឬស្តាប់តែអភិបាលខេត្តមិនស្តាប់រដ្ឋមន្ត្រី ដែលធ្វើឱ្យការអនុវត្តការងារមួយចំនួនមាន ភាពរញ៉េញ៉ៃ។ ដូច្នេះ ចាប់ពីពេលនេះតទៅ សូមកុំឱ្យមាន បញ្ហាបែបនេះ កើតឡើងតទៅទៀត។

សំឡេង ៖« សុំរំលឹកទៅដល់លោកប្រធានមន្ទីរទាំងឡាយ ដោយអ្នកខ្លះធ្លាប់មានពិសោធន៍ហើយរឿងនេះដោយសារប្រធានមន្ទីរគឺត្រូវចាត់តាំងដោយប្រកាសរបស់រដ្ឋមន្រ្តីក្រោយមានសំណើពីគណៈអភិបាលខេត្ត អញ្ចឹងទេបែរជាមិនស្ដាប់អភិបាលខេត្តស្ដាប់តែរដ្ឋមន្ត្រី ហើយពេលខ្លះទៀតដោយសារខ្លួននៅថ្នាក់ក្រោមជាតិមិនស្ដាប់រដ្ឋមន្ត្រីបែរជាស្តាប់តាមតែគណៈអភិបាល ប៉ុន្តែនេះគឺជារឿងម្យ៉ាងហើយ តែរឿងដែលសំខាន់ជាងនេះទៀត ប្រាប់ចៅហ្វាយខេត្ដថាខ្ញុំស្តាប់រដ្ឋមន្ត្រី នៅពេលដែលសួររដ្ឋមន្ត្រីគឺរដ្ឋមន្ត្រីមិនដឹង នៅចុងបំផុតគឺមនុស្សនេះមិនដឹងនៅឯណាពិត ប្រាកដ ប្រធានមន្ទីរ រដ្ឋមន្ត្រីក៏ក្តាប់អត់បាន ចៅហ្វាយខេត្តក៏ក្តាប់អត់បាន អញ្ចឹងគាត់ជិះសេះលែងដៃទៅតែម្ដង អញ្ចឹងត្រូវប្រុងប្រយ័ត្ននៅលើកន្លែងនេះ កន្លែងធ្វើការល្អហើយ អ្វីដែលសំខាន់ជាងទៀត គឺធ្វើកិច្ចការឱ្យល្អនិងមានប្រសិទ្ធភាព »៕BDC3312F-25D3-44F0-82C9-23EA2A943EA8

Comments

Related posts