មន្ត្រីជំនាញបានណែនាំដល់អាណាព្យាបាលសិស្សានុសិស្ស បង្កើនទម្លាប់មានអនាម័យ

 

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា 

MC៖ មន្ត្រីជំនាញក្រសួងសុខាភិបាលបានណែនាំដល់អាណាព្យាបាលសិស្សានុសិស្សបង្កើនទម្លាប់មាន វិធានការ អនាម័យជានិច្ចដើម្បីការពារពីជម្ងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍។

វេជ្ជបណ្ឌិត កៅ សម្បត្តិ អនុប្រធានផ្នែកកង្វះអាហារូបត្ថម្ភនិងប្រព័ន្ធប្រសាទ មន្ទីរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ឪពុកម្តាយ ត្រូវតែបង្កើតទម្លាប់ល្អជាប្រចាំជាមួយកូន តាមរយៈការបង្កើតនូវការអនុវត្ត វិធានការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយត្រូវមានអនាម័យដៃជាប្រចាំដោយលាងសម្អាតឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូ និងទឹកស្អាត ឬអាល់កុលសម្រាប់លាងដៃ ឬទឹកជែលលាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយប្រើម៉ាស់កន្សែង ក្រមាឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។លោកបានបញ្ជាក់ថា បច្ចុប្បន្នកុមារនិងយុវវ័យនៅលើពិភពលោក មានអារម្មណ៍ ភ័យព្រួយនិងថប់អារម្មណ៍ក្នុងការភ័យខ្លាចស្លាប់ពីជម្ងឺកូវីដ-១៩ មានការកើនឡើងគួរឱ្យកត់សម្គាល់។ 

 សំឡេង៖ «ចាប់អារម្មណ៍នៅពេលសិស្សចូលរៀនវិញ អាចមានកុមារនិងសិស្សានុសិស្ស មួយចំនួនមានការភ័យខ្លាច អញ្ចឹងឪពុកម្តាយ គួរតែពន្យល់កូនអំពីរបៀបការពារទាំងអស់នេះហើយដែលជាវិធីសាស្ត្រ ឲ្យកូនចេះការពារ កុំឲ្យមាន ការឆ្លងជំងឺកូវីដ-១៩ មួយទៀតបើកឱកាសឲ្យកូននិយាយ ជួយគាត់ដើម្បីគាំទ្រគាត់ ដើម្បីកាត់បន្ថយភាពភ័យខ្លាច និង ថប់អារម្មណ៍»

សូមបញ្ជាក់ថា បច្ចុប្បន្នបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសជិតខាងយើង កំពុងមានការកើតឡើងវិញនូវជំងឺកូវីដ-១៩ ដែលបាននាំចូលពីក្រៅប្រទេស ដែលនេះហើយជាការព្រួយបារម្ភរបស់កម្ពុជា ៕3C698F14-645C-436E-927A-A247A677399C12BA94A4-B6B7-4053-BD8E-C9035428FD6ACB5C57AF-2728-4CE3-B3D7-882D1556A92C79B9CEF5-37BD-4F83-B0EB-F2917FC895F2

Comments

Related posts