ក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានី-ខេត្តទាំង២៥ បន្តពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖ក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានី-ខេត្តទាំង២៥ បន្តពង្រឹងការអនុវត្តវិធានការ ការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ដើម្បីការពារកុំឱ្យជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលវិទ្យុជាតិទទួលបានឱ្យដឹងថា ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យមាន ប្រសិទ្ធភាព អភិបាលរាជធា នី-ខេត្តទាំង២៥ ត្រូវណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ មុននឹងអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេងៗ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធាន ការសុខាភិបាល ដូចជា ណែ នាំឱ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល ឬទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះ ពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ ជាដើម។ រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវា កម្មក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាង តិច១.៥ម៉ែត្រឡើងទៅ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹមប្រាំនាក់ ក្នុងមួយតុដែលទម្លាប់ពីមុនអង្គុយ១០នាក់។ 

ចំណែកការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើម។ ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធីអាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការ អនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាឱ្យបានម៉ឺងម៉ាត់ជាទី បំផុត ។

សូមបញ្ជាក់ថា ការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើ ឡើងបន្ទាប់ពីក្រសួងសង្កេត ឃើញថា ការអនុវត្តតាមវិធាន ការការពារ ដែលបានដាក់ ចេញដោយក្រសួងសុខាភិ បាល និងគណៈកម្មការអន្តរ ក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះជាហានិ ភ័យដ៏ធំធេងអាចបង្កឱ្យមាន ការចម្លងវីរុសកូវីដ- ១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូលក្នុងសហគមន៍ ៕9BC50A43-EBE5-4FB3-A8BE-341F64483C0E7B336A91-21EF-43A4-9817-0CDAB32A3731

Comments

Related posts