ធនាគារអភិវឌ្ឍន៍ជនបទស្នើដល់មន្ទីរកសិកម្មខេត្តបន្តជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករ

 

វិទ្យុជាតិកម្ពុជា : ស៊ឹង សុផារី

Mc ៖ ធនាគារអភិវឌ្ឍន៍ជន បទនិងកសិកម្ម បានស្នើសុំដល់មន្ទីរកសិកម្មគ្រប់រាជធានីខេត្ត បន្តជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករឱ្យបានច្រើនក្នុងគោលដៅលើកទឹកចិត្តដល់កសិករដាំដុះបន្លែនិងចិញ្ចឹម ដើម្បីពង្រឹងវិស័យកសិកម្មប្រកបដោយគុណភាព ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមាន ប្រសាសន៍ថា ដោយបច្ចុប្បន្នបញ្ហាតម្រូវការបន្លែសុវត្ថិភាពនិងសាច់សត្វលើទីផ្សារមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនអាចឆ្លើយតបបានទាន់ ពេលវេលាឡើយ ដែលទាម ទារឱ្យមានការជួយជ្រោម ជ្រែងពីមន្ទីរកសិកម្មខេត្ត ក្នុងគោលដៅលើកទឹកចិត្តដល់កសិករដាំដុះបន្លែនិងចិញ្ចឹម សម្រាប់ពង្រឹងវិស័យកសិកម្មប្រកបដោយគុណភាព និងជួយកសិករឱ្យមានកិច្ចសហ ការជាមួយក្រុមហ៊ុនទិញ-លក់ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់ ដើម្បីទទួលទិញតាមតម្លៃទីផ្សារពីកសិករ ។

ឯកឧត្តម បានបន្តទៀតថា កសិករត្រូវខិតខំគិតគូររៀបចំ ផែនការដាំដុះនិងចិញ្ចឹមសត្វឱ្យបានត្រឹមត្រូវ, ផែនការផលិតនិងតម្រូវការលើទីផ្សារនិងផែនការលក់ដែលមាន លទ្ធភាពចំណេញបានខ្ពស់និងផ្គត់ផ្គង់មានស្ថេរភាព ជៀសវាងការផលិតឬដាំដុះដែលលើសតម្រូវការលើទីផ្សារ ដែលធ្វើឱ្យការលក់ធ្លាក់ថ្លៃឬការបង្អាប់តម្លៃ , ចងក្រងគ្នាជាសហគមន៍កសិកម្មឬជាបណ្តុំផលិតតាមតំបន់ ដោយដាក់ផែនការដាំដុះនិងចិញ្ចឹម តាមប្រភេទខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ ជៀសវាងកុំឱ្យមានការជាន់គ្នា ដែលចូលរួមកាត់ បន្ថយការនាំចូលបន្លែ ត្រី សាច់ពីក្រៅប្រទេស និងលើកស្ទួយវិស័យកសិកម្មកម្ពុជា ។ 

សំឡេង ៖ «ភាគច្រើនយើងចង់ឱ្យគាត់ខិតខំក្នុងការបង្ក បង្កើនផលទាំងអស់នេះ តាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដើម្បីចូលរួមកាត់ បន្ថយការនាំចូលបន្លែ ការនាំ ចូលសាច់គ្រប់ប្រភេទពីប្រទេសជិតខាង »។

ទន្ទឹមនឹងនេះ ដើម្បីជំរុញកំណើនការដាំដុះបន្លែក៏ដូចជាចិញ្ចឹមសត្វ ក៏ដូចជាជួយដោះ ស្រាយបញ្ហាតម្រូវការទុនដើម្បីផលិត ឯកឧត្តម កៅ ថាច បានផ្សព្វផ្សាយអំពីព័ត៌ មានឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដោយអត្រាការប្រាក់ទាប ជូនដល់កសិករនិងលើកទឹកចិត្តឱ្យកសិករធ្វើការទាក់ទងទៅធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ឬភ្នាក់ងាររបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មតាមបណ្តាខេត្តទាំង អស់ ក្នុងការយកមកពង្រីកការដាំដុះបន្ថែម ។ 

ឯកឧត្តម បានបន្ថែមទៀតថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មពេញចិត្តនឹងរីករាយ សហការជាមួយបងប្អូនកសិករ ដើម្បីលើកកម្ពស់ជីវភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៕41B7DE94-C70A-4F29-8491-9FD006D952C2

Comments

Related posts