កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

MC៖  ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ ថ្ងៃទី ០២ ខែកុម្ភៈ ហើយតំបន់មាត់ សមុទ្រ នឹងមានភ្លៀងផ្គររន្ទះ ខ្លាំង។ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា  នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីសម្ពាធខ្សោយ ទៅមធ្យម ។ 

ស្ថានភាពបែបនេះ  នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល  មានសីតុណ្ហ ភាពអប្បបរមា មានពី ១៨ ដល់ ២១ °C  និង សីតុណ្ហ ភាពអតិបរមា មានពី ៣០ ដល់៣៣ °C   ហើយនៅថ្ងៃទី២៧ ដល់ ២៩ ខែមករា នឹងមានភ្លៀងដោយចន្លោះៗ  និងមានសម្ពាធពីខ្លាំងទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។

  ចំណែកឯបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី១៧ ដល់២០ °C  និង សីតុណ្ហ ភាពអតិបរមា មានពី២៩ ដល់៣២ °C  ហើយនៅថ្ងៃទី២៩ ដល់៣០ ខែមករា  មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់ រាបភាគខាងកើត ។  រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី១៩ ដល់ ២២°C និង សីតុណ្ហភាពអតិបរមា មានពី ២៧ដល់ ៣០ °C   ហើយនៅថ្ងៃទី២៧ ដល់ ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ ៕9CD40A5B-1C41-49C2-9054-2FB514F279C7

Comments

Related posts