សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍ

 

 វិទ្យុជាតិកម្ពុជា៖លោកហ៊ាង ចាន់ថា

(កំពង់ចាម)៖ «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍ» លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានលើក ឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ ២០ ២១ របស់សាខាសមាគម ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ថ្នាក់ ដឹកនាំ និង អ្នកនាង កញ្ញា ជាសមាជិកសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សរុបចំនួន ១៨០នាក់ កាលពីរសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២១។

 លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថាក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ សូមសម្ដែងនូវការកោតសរសើរ ចំពោះ លោកស្រី ប្រធានប្រតិបត្តិសាខាសមាគម ដែលបានដឹកនាំ និងខិតខំប្រឹងប្រែងជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះក្នុងខេត្ត ដែលលទ្ធផលទាំង អស់នេះ បានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជ រដ្ឋាភិបាល ។ 

លោកជំទាវ បានមានប្រសាសន៍សង្កត់ ធ្ងន់ថា « សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល  » ។ លោកជំទាវបន្តថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធ ភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាល ភាពរបស់ប្រជាជន ។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រ នឹងត្រូវបាត់បង់ផងដែរ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។

លោកជំទាវ ញូង ចរិយា បានបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តួច ផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យ ដូចដែលយើងបានឃើញក្នុងបច្ចុប្បន្ននេះ។ 

ទន្ទឹមនឹងនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សូមយកចិត្តទុកដាក់ផ្តោតលើការងារសំខាន់ៗ ដែលមានជាអាទិ៍ ៖ ត្រូវចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 ។ ត្រូវបន្តអនុវត្តឲ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និង ពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យកាន់តែរឹងមាំ។ពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងផ្នែកជំនាញ និងបច្ចេកទេស ដើម្បីជាផល ប្រយោជន៍ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេស ស្ត្រី និងកុមារ៕EA813C02-05BF-4270-9148-18B1584430D459D29A83-6EE6-4C62-B476-A5782AB0A1CB0EF0DFE7-0B42-4B8D-9FA6-3D58091CEA36C62B4C6F-301E-47C6-ADA7-10044826D23AD765372C-4FE6-479C-BCDD-66C2FB703245

Comments

Related posts