នាឡិកាដៃម៉ាក ពូ ជាស្នាដៃផលិតដំបូងបង្អស់របស់កូនខ្មែរ ដែលមានតម្លៃខ្ពស់រហូតដល់១ម៉ឺនដុល្លារ

 

 

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា 

 

MC៖ នាឡិកាដៃម៉ាក ពូ ជាស្នាដៃផលិតដំបូងបង្អស់របស់កូនខ្មែរ ដែលមានតម្លៃខ្ពស់រហូត ដល់១ម៉ឺនដុល្លារ សម្រាប់លក់លើ ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ។ នេះបញ្ជាក់ឱ្យឃើញថាកូនខ្មែរក៏អាចមានសមត្ថភាពក្នុងការផលិតនាឡិកាដែលមានគុណភាព និងល្អប្រណិតបង្ហាញឱ្យពិភពលោកបានស្គាល់ផងដែរ។ 

លោក សែត ពិទូរ្យ ស្ថាបនិកនាឡិកាដៃម៉ាក ពូ បានឱ្យដឹងថា នៅលើពិភពលោកមាននាឡិកាដៃម៉ាក់ល្បីៗជាច្រើនដែលមានតម្លៃខ្ពស់  ដែលធ្វើឱ្យលោកចាប់ផ្តើមមានគំនិតច្នៃប្រឌិត ចង់បង្កើតនាឡិកាដៃមួយដែលជារបស់ខ្មែរ ហើយមានតម្លៃខ្ពស់ ដើម្បីលើកកម្ពស់ផលិតផល ក្នុងស្រុកដែលធ្វើដោយដៃ និងចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

 លោកបានបន្តថា ការផលិតនាឡិកាម៉ាក ពូ នេះ  បានចាប់ផ្ដើមដំណើរការផលិតរយៈពេល ២ ឆ្នាំមកហើយ និងបានសហការគ្នាជាមួយក្រុមហ៊ុនជប៉ុន  ដោយដកស្រង់យកក្បាច់រចនាបថខ្មែរ នៅលើប្រាង្គប្រាសាទបន្ទាយស្រីមកឆ្លាក់នៅលើនាឡិកា និងបានដាក់បញ្ចូលដូចជា លេខ និង អក្សរខ្មែរ ដែលធ្វើឡើងដោយដៃផ្ទាល់ ។

លោកបញ្ជាក់ថា នាឡិកានេះ លក់ក្នុងតម្លៃចន្លោះចាប់ពី ៤០០ ដុល្លារ រហូតដល់ ១ម៉ឺនដុល្លារ  ដោយសារតែការផលិតត្រូវចំណាយពេលវេលាយូរទៅតាមក្បាច់រចនានីមួយៗ ។ ក្នុងនោះនាឡិកាដៃដែលមិនសូវមាន ក្បាច់រចនាស៊ាំញ៉ាំ ១គ្រឿងប្រើប្រាស់ពេលវេលាចាប់ពី ២ ទៅ ៣ ខែ ទើបរួច ។ ចំពោះម៉ូឌែលដែលមានក្បាច់រចនាល្អប្រណិត និង មានភាពតូចល្អិតច្រើន នៅលើផ្ទៃនាឡិកា ក្នុងរយៈពេល១ឆ្នាំ ផលិតបានតែ ៦គ្រឿងប៉ុណ្ណោះ។

សំឡេង« ខ្ញុំចង់បានរបស់មួយដែលអាចនិយាយបានថា ការឌីហ្សាញដោយខ្លួនឯង ដោយមិនមានការកូពីពីអ្នកដទៃ ការដែលយើងចេញការឌីហ្សាញខ្លួនឯងនេះ ចង់បង្ហាញថា កូនខ្មែរក៏អាចធ្វើនាឡិកាដែលមានតម្លៃថ្លៃបានដែរ ខ្មែរសម័យមុនអាចសាងសង់ អង្គរវត្តបាន គ្រាន់តែនាឡិកាប៉ុណ្ណឹងយើងអាចព្យាយាមនឹងធ្វើបាន ។ នាឡិកាដែលយើងធ្វើនេះគឺចង់បង្ហាញថា នេះជារបស់ខ្មែរ ខ្ញុំចង់ឱ្យបងប្អូនខ្មែរយើង គាត់ឃើញ គាត់មានអារម្មណ៍ថាគាត់មានមោទនភាព ខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតរបស់គាតមកវិញថា  ផលិតផលខ្មែរ ក៏អាចជាផលិតផលដែលមានគុណភាព ហើយអាចប្រកួតប្រជែងជាមួយបរទេសផងដែរ»។

លោក សែត ពិទូរ្យ បានបន្ថែមថា ទៅថ្ងៃអនាគត លោកមានគម្រោងនឹងបង្កើតនូវផលិតផលរបស់ខ្មែរផ្សេងៗ បន្ថែមទៀត ដូចជា កាបូបលុយ និង វ៉ែនតា ជាដើម ដើម្បីលើកកម្ពស់ផលិតផលដែលធ្វើឡើងដោយដៃរបស់កូនខ្មែរនិងលើកកម្ពស់សេដ្ឋកិច្ច វប្បធម៌ជាតិនៅលើឆាកអន្តរជាតិ៕411712E7-B56A-42F1-B6B9-CE9378A9E33E334B9520-96F2-4CD2-ABC0-B5803C120D82F3001D43-86EF-4548-931B-3964173342E4E7B7CC54-FD8D-49AF-BBA0-97A159ACABE6B66620A8-5B9E-40FF-AEF8-A549809F5CD39655EC24-E9AE-4817-9982-F7CD1148012F

Comments

Related posts

សារសំឡេងសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!

សារសំឡេងសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!

សារសំឡេងសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!