ក្រុង-ស្រុកចំនួន៥ក្នុងខេត្តព្រៃវែង បញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង

 

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា 

ខេត្តព្រៃវែង៖ ក្រុង-ស្រុកចំនួន៥ក្នុងខេត្តព្រៃវែង បញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង បន្ទាប់ពីប្រជាពលរដ្ឋ មានការយល់ដឹងអំពីការថែទាំសុខភាព និងផលលំបាកជាច្រើនដែលមិនមានបង្គន់អនាម័យប្រើប្រាស់។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានឱ្យដឹងថា ក្រុងព្រៃវែងនិងស្រុកចំនួន៦ ក្នុង ខេត្តព្រៃវែង រួមមានស្រុកស្វាយអន្ទរ កំចាយមារ ស្រុកមេសាង បាភ្នំ និងស្រុកកំពង់ត្របែក បានប្រកាសទទួលស្គាល់ជាក្រុង និងស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ។

លោកស្រី បានបញ្ជាក់ថា ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលរបស់ខេត្តព្រៃវែងទាំងស្រុងនេះ គឺជាខេត្តមួយក្នុង ចំណោមខេត្តគោលដៅផ្សេងទៀត ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៩-២០២៣។

លោកស្រីបន្តថា កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន រួមមានក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត ម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាជននៅក្នុងសហគមន៍។ 

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបាន សម្ដែងការ សប្បាយចិត្ត នៅពេលដែលឃើញខេត្តព្រៃវែងទទួលបានជោគជ័យលឿន ក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ទាំងស្រុងនេះ ហើយក៏ជាមោទនភាពរបស់ខេត្តព្រៃវែងក្នុងការលើកកម្ពស់បញ្ហាអនាម័យប្រជាពលរដ្ឋរបស់ខ្លួន ពិសេសជំរុញ កំណើនបង្គន់អនាម័យស្របតាមផែនការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមបញ្ជាក់ថា ក្នុងចំណោមក្រុងនិងស្រុកទាំង៥បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ មានប្រជាជនសរុប ទាំងអស់ ១៩,២៥១ នាក់បានប្រើប្រាស់បង្គន់អនាម័យ។ ក្រុងព្រៃវែងមានគ្រួសារសរុប ៦,០៨៣ គ្រួសារនិងផ្ទះចំនួន ៥,២១៩ខ្នង ហើយមានបង្គន់សរុបចំនួន៥.០៥៦ និងមានបង្គន់រួមចំនួន ១៦៣បង្គន់អនាម័យ៕

Comments

Related posts