លោកជំទាវ ទៀង អេង ទៀ សីហា ណែនាំឱ្យអ្នកម្តាយបន្តបំបៅកូនដោយទឹកដោះម្តាយ ឱ្យបានគ្រប់គ្រាន់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ​

MC. លោកជំទាវ ទៀង អេង ទៀ សីហា បានណែនាំឱ្យអ្នកម្តាយបន្តបំបៅកូនដោយទឹកដោះម្តាយ ឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកូនមានសុខភាពល្អ រាងកាយមំាមួន និងឈ្នះអស់ជំងឺទំាងឡាយ។ 

ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និង កុមារ នាថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយចែកជូនស្រ្តីទើបសម្រាលកូនរួច និងបានណែនាំឱ្យស្ត្រីជាមាតាថែទាំសុខភាពខ្លួនឯង ជាពិសេសការបំបៅកូនដោយទឹកម្តាយឱ្យបានគ្រប់គ្រាន់ ព្រោះវាមានសារសំខាន់សម្រាប់ទារក។

ថ្លែងក្នុងឱកាសចុះសួរសុខទុក និងនាំយកអំណោយចែកជូនដល់ស្ត្រីទើបសម្រាលកូនរួច ដើម្បីអបអរសាទរទិវាសុខភាពមាតា ទារក និងកុមារ ដែលបានប្រារព្វឡើងនៅបរិវេណមណ្ឌលសុខភាពបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្ត សៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ទៀង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាបមានប្រសាសន៍ថា កុមារជាទំពាំងស្នងឫស្សី សម្រាប់ការអភិវឌ្ឍសង្គមជាតិនាថ្ងៃអនាគត ដូច្នេះនៅពេលសម្រាលកូនរួចម្តាយគ្រប់រូប គួរតែបំបៅទារកដោយទឹកដោះម្ដាយតែមួយគត់ ចាប់ពីពេលទារកកើតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ជីវជាតិ ដូចជាបបរខាប់គ្រប់គឿង រួមជាមួយការបន្ដបំបៅទឹកដោះ ម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

លោកជំទាវបញ្ជាក់ថា ក្រោយពេលសម្រាល អ្នកម្តាយគ្រប់រូបត្រូវយកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខ តាមពេលវេលា កំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន រហូតដល់កូនមានអាយុ២ឆ្នាំ។

លោកជំទាវបន្តថា ការតាមដានសុខភាពមាតា ទារក និងកុមារ ពិតជារឿងសំខាន់ណាស់ ដោយគ្រប់ស្ត្រីជាមាតាទាំងអស់ ចាំបាច់ត្រូវដឹងច្បាស់អំពីការចិញ្ចឹមទារក និង កុមារតូច ដោយតាមដានការលូតលាស់របស់កូនជាប្រចាំ ដើម្បីកូនមាន សុខភាពល្អ ជាពិសេសការថែទាំកូនក្នុងបរិបទរស់នៅធម្មតាបែបគន្លងថ្មី ដោយថែរក្សាអនាម័យជាប្រចាំ ចៀសវាងការ ចម្លងជំងឺផ្សេងៗ។

សំឡេង៖ នាងខ្ញុំសូមជំរុញទោះរវល់ក៏ត្រូវបំបៅពួកគាត់យ៉ាងតិច០៦ខែ ហើយក្នុងរយៈពេល០៦ខែនេះ កុំឱ្យពួកគាត់ញ៉ាំអ្វី ក្រៅពីទឹកដោះ ចាំ០៦ទៅ០៧ខែជាងចាំឱ្យគាត់ញ៉ាំបបរគ្រប់គ្រឿង មានការ៉ុត ដំឡូងបារាំង ជាមួយឆ្នឹងជំនីហ្នឹងជាអាហារ សម្រាប់ទារកល្អមែនទែន ហើយចំណែកឯក្មេងដែលបំបៅទឹកដោះម្តាយ និងបំបៅដោះគោគឺមានភាពខុសគ្នាច្រើន ទាំង សុខភាពក៏រឹងមាំខុសគ្នា ហើយការស្រឡាញ់រវាងម្តាយនិងទារកក៏ខុសគ្នាដែរ ហើយយើងជាមាតានេះ ត្រូវថែទាំសុខភាព ខ្លួនឯងឱ្យបានត្រឹមត្រូវ មុននឹងបំបៅកូនត្រូវលាងសម្អាតដៃ។

គួរជម្រាបផងដែរថា គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយដល់ប្រជាជនដែលងាយរងគ្រោះ ឱ្យទទួល បាននូវការឧបត្ថម្ភជីវភាពរស់នៅ ក្នុងកាលៈទេសៈដែលមានការយាយីពីជំងឺរាតត្បាតដោយកូវីដ -១៩ហើយគោលនយោបាយ គាំពារសង្គមក៏បានពង្រឹង បានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំនៃគ្រួសារដែលមាន ប័ណ្ណ សមធម៌ ដែលជាយុទ្ធសាស្រ្តសំខាន់មួយរបស់កម្ពុជាក្នុងការលើកកម្ពស់សុខភាពមាតា ឬ កុមារ ដើម្បីឈានទៅសម្រេច បាននូវការគ្របដណ្តប់សេវាសុខភាពជាសកលនៅកម្ពុជា៕IMG_20210219_150406_651IMG_20210219_150403_766IMG_20210219_150400_227IMG_20210219_150355_136

Comments

Related posts