រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងយកសៀវភៅសិក្សាអប់រំកុមារទៅប្រគល់ជូនសាលានៅស្រុកកោះសូទិន 

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងយកសៀវភៅសិក្សាអប់រំកុមារជាភាសាអង់គ្លេសដែលជាអំណោយរបស់ ក្រុមហ៊ុនម៉ូនុយមែនប៊ុក ទៅប្រគល់ជូនសាលានានានៅក្នុងស្រុកកោះសូទិន ដើម្បីទុកជាផលប្រយោជន៍សម្រាប់ក្មេងៗ បាន រៀនបន្ថែម ។

ក្នុងឱកាសទទួលអំណោយជាសៀវភៅសិក្សាកុមារ (ភាសាអង់គ្លេស) ចំនួន ៥៤កេស ស្មើនឹង ៣៦០០ក្បាល ពី លោក ម៉េង ហៀង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនម៉ូនុយមែនប៊ុក (Monument Book) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណចំពោះ ម្ចាស់អំណោយជាសៀវភៅទាំងអស់នេះ ដោយសៀវភៅនេះនឹងយកទៅផ្តល់ជូនដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួង ក្នុងមួយអគ្គនាយកដ្ឋានចំនួន១០ក្បាល និងតម្កល់ទុកនៅបណ្ណាល័យក្រសួងព័ត៌មាន ចំនួន២០ក្បាល ហើយនឹងយកទៅប្រគល់ ជូនទៅតាមសាលានានា និងសាលានៅស្រុកកោះសូទិនផងដែរ។

លោក ម៉េង ហៀង ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Monument Bookបានមានប្រសាសន៍ថាគោលបំណងប្រគល់សៀវភៅជូនក្រសួងព័ត៌មាននេះគឺដើម្បីជាការចែកចាយបន្តជួយទៅដល់សិស្សានុសិស្សថ្នាក់មត្តេយ្យដែលមានការខ្វះខាត និងជួបការលំបាក តាមរយះឯកឧត្តមដើម្បីឱ្យគាត់ប្រើប្រាស់តាមតម្រូវការ។

លោកបន្ដថា នៅថ្ងៃខាងមុខលោកនឹងមានគម្រោងប្រគល់ជាសៀវភៅសម្រាប់សិស្សពូកែ ដើម្បីជាការលើកទឹកចិត្តឱ្យគាត់ទុកសិក្សា និងស្រាវជ្រាវបន្ថែមផងដែរ។

សំឡេង៖ «សម្រាប់សិស្សពូកែ តទៅមុខនេះ យើងមានប្រគល់ជាសៀវភៅសម្រាប់គាត់ក្នុងការស្រាវជ្រាវបន្ត ។យើងចង់ផ្តល់ជូនគាត់យើងឱ្យជាគូប៉ុង ដើម្បីឱ្យគាត់ទៅហាងសៀវភៅទៅយកសៀវភៅតាមចំណូលចិត្តរបស់គាត់បាន»។

លោក បញ្ជាក់ថា ជាធម្មតាក្នុងមួយឆ្នាំក្រុមហ៊ុនលោក បានប្រគល់សៀវភៅប្រហែល៥ពាន់ ទៅ ១ម៉ឺនក្បាល ដល់អ្នកដែលចាំបាច់ និងគ្មានលទ្ធភាព ទិញសៀវភៅសម្រាប់អាន៕IMG_20210219_184538IMG_20210219_184517IMG_20210219_184253-1

Comments

Related posts