ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំរើសអើងចំពោះអ្នកទីក្រុងភ្នំពេញនិងជនជាតិចិន

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

 

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំមានការរើសអើងចំពោះអ្នកទីក្រុងភ្នំពេញនិងជនជាតិចិន ខណៈដែលក្រសួងសុខាភិបាលរកឃើញករណីជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍២០កុម្ភៈដែលមានរហូតដល់ទៅ៣២ករណី ដែលសុទ្ធតែជាជនជាតិចិនរស់នៅរាជធានីភ្នំពេញ។

 

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩អាចមានកើតចំពោះមនុស្សគ្រប់ជាតិសាសន៍ទាំងអស់បើមិនអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវនោះ ដូច្នេះហើយប្រជាពលរដ្ឋកម្ពុជាកុំមានការរើសអើងចំពោះជាតិសាសន៍ដទៃដែលបានចូលមកក្នុងប្រទេសកម្ពុជា។ 

   សម្តេចតេជោបញ្ជាក់ថា សូមប្រជាពលរដ្ឋទំាងអស់ត្រូវប្រែក្លាយពីការខ្លាចនិងរើសអើងនេះ ទៅជាការអនុវត្តន៍នូវវិធានការការពារខ្លួន ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សំឡេង ៖« ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យមានការរើសអើងចំពោះអ្នកទីក្រុងភ្នំពេញ កន្លងទៅខ្ញុំបានដឹងដោយសារតែព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិកា មានប្រជាពលរដ្ឋនៅតាមជនបទខ្លាចអ្នកទីក្រុងភ្នំពេញ អ៊ីចឹងបានសេចក្តីថាប្រជាពលរដ្ឋនៅជនបទ គាត់អនុវត្តនូវវិធានការសុខាភិបាលល្អជាងយើង។ ទោះបីគាត់មិនសូវពាក់ម៉ាស់ តែពួកគាត់បានដឹងអំពីរបៀបគ្រប់គ្រងនៅក្នុងសហគមន៍របស់ពួកគាត់ ហើយឥឡូវនេះដោយសារតែវាបានកើតឡើងទៅលើជនជាតិចិន សូមកុំឱ្យមានការរើសអើងទៅលើជនជាតិចិន ដូចកាលពីដើមឆ្នាំ ២០២០ ដែលពេលនោះមានការរើសអើងនៅក្នុងប្រទេសខ្លះ រើសអើងចំពោះជនជាតិចិន ឥឡូវនេះមានទាំងជនជាតិចិន មានតែជនជាតិខ្មែរជាប់គ្នា ហើយការចាប់ផ្ដើមពីស្ត្រី៤នាក់នៅសណ្ឋាគារសុខា ក៏ជាជនជាតិចិនស្ត្រីម្នាក់ដែលចាប់ផ្ដើមរកឃើញដំបូងនោះ ក៏ជាជនជាតិចិន និង ៣១នាក់ផ្សេងទៀតដែលវិជ្ជមាននៅថ្ងៃនេះ គឺជាជនជាតិចិនទាំងអស់ អ៊ីចឹងសូមកុំឱ្យមានការរើសអើងទៅលើបញ្ហានេះ » ៕IMG_20210220_125338_446IMG_20210220_125334_556

Comments

Related posts