ប្រជាពលរដ្ឋក្រីក្រ២០០គ្រួសារ នៅស្រុកឆែប ទទួលអំណោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ចំនួន២០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការផ្ដល់ជូនអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅក្នុងបរិវេណសាលាឃុំឆែបពីរ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ដែលមានការអញ្ជើញអមដំណើរដោយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សមាគមសិស្ស និស្សិត បញ្ញាវន្ដក្មេងវត្ត និងប្រជាពលរដ្ឋមកពីភូមិទាំងបួន នៃឃុំឆែបពីរ យ៉ាងច្រើនកុះករ៕IMG_20210221_180440_163IMG_20210221_180430_700IMG_20210221_180426_247IMG_20210221_180422_804

Comments

Related posts