ប្រទេសម៉ាឡេស៊ីត្រៀមនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោននិងអ្នកជាប់ឃុំឃាំង ទោះបីមានការប្រឆាំងក៏ដោយ

 

វិទ្យុជាតិកម្ពុជា៖ ប្រែសម្រួលដោយ កញ្ញា ខៀវ ណាវីន 

បរទេស៖ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមដឹកអ្នកស្វែងរកសិទ្ធិជ្រកកោននិងអ្នកជាប់ឃុំផ្សេងទៀតដែលមកពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ កំពង់ផែ ដែលនាវាកំពុងរង់ចាំដើម្បីនាំពួកគេត្រឡប់ទៅមាតុភូមិវិញ សូម្បីតែក្រុមសិទិ្ធមនុស្សបានធ្វើការដេញដោលតាមផ្លូវ ច្បាប់ ដើម្បីបញ្ឈប់ការនិរទេសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reutersនៅថ្ងៃទី២៣ ខែកុម្ភៈ។

អ្នកជាប់ឃុំជាង ១២០០ នាក់គ្រោងនឹងចាកចេញនៅរសៀលថ្ងៃអង្គារនេះ តាមនាវាកងទ័ពជើងទឹកចំនួន ៣ ដែលបាន បញ្ជូនមកដោយយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដែលបង្ក ឱ្យមានការតវ៉ាជាច្រើន សប្តាហ៍ពីសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។

តុលាការគ្រោងនឹងបើកសវនាការលើសំណើនៅពេលរសៀល (ម៉ោង ៤ រសៀល) ។

ប្រទេសម៉ាឡេស៊ីមិនបានឆ្លើយតបជាសាធារណៈទៅនឹងការរិះគន់ឬសំណួរអ្នកកាសែត រ៉យទ័រ ជុំវិញការនិរទេស អ្នកស្វែងរកសិទ្ធិជ្រកកោននិងអ្នកដែលបានចុះឈ្មោះនៅអង្គការ UNHCR នោះទេ។បេសកកម្មរបស់សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសផ្សេងទៀតបានព្យាយាមដើម្បីរារាំងប្រទេសម៉ាឡេស៊ីពីការបន្តនិរទេសនិងបានជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអង្គការ UNHCR ធ្វើការសម្ភាសន៍អ្នកជាប់ឃុំ៕IMG_20210223_152946_223IMG_20210223_152943_903IMG_20210223_152939_719

Comments

Related posts