ខេត្តបាត់ដំបង ត្រៀមវ៉ាក់សាំង កូវីដ-១៩ ជិតមួយម៉ឺនដូស ចាក់ជូនមន្រ្តីនគបាល មន្រ្តីនិងនិស្សិតសុខាភិបាលក្នុងខេត្ត

 

វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខ

 

លោក ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា មន្ទីរសុខាភិបាលនឹងអនុវត្តកម្មវិធី ចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម លើកទី១ ជូនចំពោះមន្ត្រីនគរបាលជាតិក្នុងខេត្តបាត់ដំបង មន្ត្រីរាជការសុខាភិបាល​ទូទាំងខេត្ត និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចាប់ពីថ្ងៃទី២៥ កុម្ភៈ ២០២១ ខាងមុខ ។

លោកបញ្ជាក់ថាៈវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលត្រៀមចាក់នៅខេត្តបាត់ដំបងលើកទីមួយនេះ មានចំនួន៩៦០០ដូស ដែលកម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅម៉ោង៨:០០ព្រឹកដល់១២:០០ថ្ងៃត្រង់និងរសៀលពីម៉ោង១៤:០០ដល់១៧:០០ល្ងាច។

មន្ទីរសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងលើកទីមួយដល់មន្រ្តីនគរបាល មន្រ្តីនិងនិស្សិតសុខាភិបាល ខេត្តបាត់ដំបង នេះធ្វើនៅ៦ទីតាំង ក្នុងនោះ ៖ មាននៅមន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកមោងឬស្សី មន្ទីរពេទ្យបង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកថ្មគោល មន្ទីរពេទ្យបង្អែកបវេល និង មន្ទីរពេទ្យ បង្អែកឯកភ្នំ ៕

Comments

Related posts