វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
បរទេស៖ ប្រទេសហ្វីលីពីននឹងអនុញ្ញាត ឱ្យបុគ្គលិកថែទាំសុខភាពរបស់ខ្លួនរាប់ពាន់នាក់ដែលភាគច្រើនជាគិលានុបដ្ឋាយិកាទទួលយកការងារនៅចក្រភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់ប្រសិនបើប្រទេសទាំងពីរយល់ ព្រមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបើតាមមន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃអង្គារ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រធានការិយាល័យកិច្ចការអន្តរជាតិនៃក្រសួងការងារ លោក Alice Visperas បាននិយាយថាប្រទេសហ្វីលីពីនបានបើកចំហរជាថ្នូរនឹងការចាក់វ៉ាក់ សាំងពីចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ ដែលវាជាការកេងយកកម្លាំងពលកម្មក្រៅប្រទេសនិងជនភៀសខ្លួនហ្វីលីពីនរាប់សែននាក់។ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថាក្នុងឆ្នាំ ២០១៩ គិលានុបដ្ឋាយិកាហ្វីលីពីនជិត ១៧.០០០ នាក់បានចុះកិច្ចសន្យាការងារក្រៅ ប្រទេស។
ហ្វីលីពីនមិនទាន់បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីចាក់ថ្នាំបង្ការមនុស្សពេញវ័យចំនួន ៧០ លាននាក់ឬពីរភាគបីនៃប្រជាជនចំនួន ១០៨ លាននាក់របស់ខ្លួន នៅឡើយទេ។ គេរំពឹងថា នឹងមានការចាក់វ៉ាក់សាំងលើកដំបូង នៅក្នុងសប្តាហ៍នេះដែល បរិច្ចាគដោយប្រទេសចិន៕
Comments