រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគពីក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុនលក្សី្ម

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ពីក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុនលក្ស្មី ទុកប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាការចូលរួមចំណែក បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

អំណោយនេះ ផ្តល់ជូនតាមរយៈលោក អ៊ឹម ជីវ៉ា ប្រធានក្រុមប្រឹក្សាភិបាលសិល្បករកម្ពុជា បានដឹកនាំយកមកជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងនោះ មានជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ម៉ាកយូវែល ចំនួន៥០កេស មានជាង ១ពាន់កំប៉ុង ស្មើថវិកាជាង៥០០០ដុល្លារ និងទឹកសុទ្ធ វីតាល់៥០កេស ។

 ឯកឧត្តម រដ្ឋមន្ត្រី បានអរគុណចំពោះ ក្រុមហ៊ុនទាំង២ ដែលបាននាំយកនូវអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ស្របពេលដែលក្រសួងព័ត៌មាន កំពុងត្រូវការជាចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

 អំណោយទាំងនេះ ឯកឧត្តម រដ្ឋមន្រ្តី នឹងធ្វើការបែងចែកដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន សម្រាប់ប្រើប្រាស់ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕

Comments

Related posts