អភិបាលរាជធានីនិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលក្នុងមន្ទីរពេទ្យរុស្ស៊ី

 

វិទ្យុជាតិកម្ពុជា៖ 

 

ភ្នំពេញ៖ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីនិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលក្នុងមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីជំរុញឱ្យការព្យាបាលដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។

ក្នុងឱកាសនោះ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ-១៩ ក្រោយបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ហើយនោះ។ អាជ្ញាធរក្រុងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានាដែលបានរៀបចំទុកនិងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនតម្រូវឱ្យមានការបង់ប្រាក់នោះដែរ ។ 

ឯកឧត្តមឃួង ស្រេង ក៏បានសូមឱ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យនិងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អ គោរពទៅតាមបទបញ្ជា ការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះឯកឧត្តមឃួង ស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបានសហ ការយ៉ាងល្អជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ-១៩ ។

  លោក ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ីបានឱ្យដឹងថា៖បច្ចុប្បន្ននេះ មន្ទីរពេទ្យរុស្ស៊ីបាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាផងដែរ ។ ពួកគេទាំងនេះ ទទួលបានការព្យាបាលដោយយកចិត្តទុក ដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យនៅមន្ទីរពេទ្យរុស្ស៊ី។

ចំណែកតំណាងស្ថានទូតចិនវិញ ក្នុងឱកាសនោះក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិន មានកូវីដ-១៩ ស្នាក់នៅកម្ពុជា៕IMG_20210225_194146_705IMG_20210225_194142_834

Comments

Related posts