អភិបាលរាជធានីភ្នំពេញពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ១៩ឱ្យកាន់តែម៉ឺងម៉ាត់

 

វិទ្យុជាតិកម្ពុជា  

 

MC. ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញប្រកាសពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ១៩ឱ្យកាន់តែម៉ឺងម៉ាត់ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ២០កុម្ភៈ ឱ្យទទួលបានជោគជ័យ ដែលធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

  ថ្លែងក្នុងកិច្ចប្រជុំពិសេសនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយក ចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ ១៩ កើនឡើងដល់៧៤ទីតាំងហើយក្នុងរាជធានីភ្នំពេញ។

 ឯកឧត្តមបញ្ជាក់ថា ក្រុមកម្លំាងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតំាងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ១៩ កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថានភាពអ្នកជំងឺ បានត្រឹមត្រូវជាដើម។

សំឡេង÷«កិច្ចការងារនេះត្រូវតែរឹតបន្តឹង ត្រូវតែទប់ស្កាត់ រកឃើញទីតំាងណាត្រូវតែបិទទីតំាងនោះ បណ្តោះអាសន្នហើយម៉ឺងម៉ាត់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លំាងប្រដាប់អាវុធដែលជា សេនាធិការ ប៉ុន្តែកន្លែងខ្លះក៏មានការប្រទាំងគ្នាជាមួយម្ចាស់អាជីវកម្ម និងអ្នកជំងឺ មិនបាន យោគយល់ចំពោះការទប់ស្កាត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយគឺ ជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រលប់មកវិញ ជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ទីតាំងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាបណ្ណ ដែលយើងមានដាវ ក្នុងដៃសម្រាប់ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា មកដល់ពេល នេះ មានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងតែសហការជាមួយនឹងក្រសួង សុខាភិបាលដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្ន

ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ១៩ ព្រឹត្តិការណ៍ ២០កុម្ភៈនេះ ខណៈគិតត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈមានអាជីវកម្មចំនួ៧៥ហើយត្រូវបានបិទជាបណ្តោះអាសន្ន៕IMG_20210225_194955_925

Comments

Related posts