ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលខេត្តប៉ៃលិនជួរមុខមានអាទិភាព ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេ

 

 

បៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ស៊ីណូហ្វាម ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តចំនួន ១៩១នាក់ ដែលមានអាទិភាពទទួលវ៉ាក់សាំងមុនគេ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ដោយការស្ម័គ្រចិត្គគឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិ បាល ដើម្បីការពារការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

   លោកជំទាវអភិបាលខេត្តបញ្ជាក់ថា បន្ទាប់ពីបានទទួលវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន ចំនួន៦០ម៉ឺន ដូស រាជរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗរួមមាន អ្នកនយោបាយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះផងដែរ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ មិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍នូវវិធានការការពារ COVID-19 របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីរួមចំណែកលើក កម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗ និងត្រូវអប់រំកូន ចៅ និងខ្លួនឯងជៀសចាកឆ្ងាយពីគ្រឿងញៀន។

  លោក ស្លះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បាន ឱ្យដឹងថា៖ ខេត្តប៉ៃលិនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ស៊ីណូហ្វាម ដែលជាជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅដំណាក់កាលទី១ នេះ មានចំនួន ១២០០ដូស ស្មើនឹងចាក់បានមនុស្សចំនួន ៦០០នាក់ ហើយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ដែលមានអាទិភាពទទួលបានវ៉ាក់សាំងនេះមុនគេ គឺមានចំនួន ១៩១នាក់៕IMG_20210225_195450_176IMG_20210225_195447_251

Comments

Related posts