កិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

រដ្ឋបាលសាលាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាច្រើនរូបទៀត។

កិច្ចប្រជុំបានប្រព្រឹត្តិទៅ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលរបៀបវារៈនៃកិច្ចប្រជុំមានចំនួន៦ គឺ៖ ទី១.ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ។ ទី២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ។ ទី៣.ពិនិត្យ និងអនុម័តការកែសម្រួលការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ។ ទី៤.ពិនិត្យ និងអនុម័តការកែសម្រួលការបែងចែកក្រុមការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តចុះតាមក្រុង-ស្រុក។ ទី៥.ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដី សម្រេចស្ដីពីការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្ត ទី៦.បញ្ហាផ្សេងៗដូចជា ផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចលេខ ០០៨ គ.ជ.ប ស.ស.រ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ផ្សព្វផ្សាយខឹ្លមសារលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។ត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ និងត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន៕IMG_20210226_134309_001IMG_20210226_134306_114

Comments

Related posts