មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១

 

វិទ្យុជាតិកម្ពុជា៖លោកហ៊ាង ចាន់ថា

បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អ្នកដែលបានទទួលវ៉ាក់សាំងការពារ រួចហើយក៏ដោយក្តី តែចំនុច៣យ៉ាងត្រូវប្រតិបត្តិ ៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៍កាចសាហាវនេះ។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមករដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈក្រសួងសុខាភិបាលនាពេលនេះមានចំនួន៥០០០ដូស ដែលជំហានដំបូងនេះ ត្រូវបានចាក់ជូនកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ៕photo_2021-03-01_11-47-07photo_2021-03-01_11-47-14photo_2021-03-01_11-47-01photo_2021-03-01_11-47-30

Comments

Related posts