មន្ទីរសុខាភិបាលខេត្តស្ទឹង ត្រែងបើកប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូង

 

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង

 

    M.C មន្ត្រីមន្ទីរ សុខាភិបាលខេត្តស្ទឹងត្រែង អនុវត្តវិធានការតាមការដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ទប្រឆាំង ជំងឺកូវីដ១៩ លើកទី១នៅខេត្តស្ទឹងត្រែង ដោយធ្វើប្រតិបត្តិការ ចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទៅលើមន្ត្រីសុខាភិបាលនិងកម្លាំងនគរបាលជាតិខេត្តស្ទឹង ត្រែងសរុប១.៤៤៤នាក់ ។

       ក្នុងសកម្មភាពចាក់វ៉ាក់ សាំង ស៊ីណូហ្វាម បង្ការជំងឺកូវីដ១៩នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងថ្ងៃទី០១មីនានេះ លោកវេជ្ជបណ្ឌិត ទន.វុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានអន្តរាគមន៍ ប្រយុទ្ធនឹងជម្ងឺឆ្លងបានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលមន្ត្រីមន្ទីរសុខាភិបាលខេត្តចំនួន៥១០នាក់ និងកងកម្លាំងនគរបាលជាតិខេត្តចំនួន៩៣៤នាក់ ត្រូវបានចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១មីនានេះទៅ ដើម្បីបង្ការជំងឺឆ្លងកូ វីដ-១៩។

      លោកវេជ្ជបណ្ឌិតបន្តថានេះជាស្មារតីចូលរួមអនុវត្តវិធានការបង្ការ ប្រសើរជាងព្យាបាលនិងបានពង្រឹងការអនុវត្តន៍វិធានការសុខាភិបាល ក្នុងអំឡុងពេលនៃសភាពការណ៍សហគមន៍ ២០កុម្ភៈ ឱ្យមានប្រសិទ្ធភាពកុំឱ្យមានជំងឺឆ្លងកូវីដ១៩ឆ្លងចូលមកក្នុងសហគមន៍នៃខេត្តស្ទឹងត្រែង ។

    លោកឧត្តមសេនីយ៍ទោអ៊ូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានណែនាំឱ្យលើកកម្ពស់ការប្រុងប្រយ័ត្ន ព្រោះជំងឺកូវីដ ១៩ កំពុងមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយមិនបានអនុវត្តតាមវិធានការសុខាភិបាល ។

       លោកស្នងការមានប្រសាសន៍បន្ថែមថាថ្ងៃនេះដើម្បីចូលរួមអនុវត្តគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្លាំងនគរបាលចំនួន ៩៣៤នាក់ នៅខេត្តស្ទឹងត្រែង បានមកចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដើម្បីបង្ហាញពីការលើក កម្ពស់ការការពារសុខភាពឱ្យបានល្អ ឈានទៅពង្រឹងកិច្ចការពារបំរើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកបន្តថា ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់បានកត់ សម្គាល់ថា ការចាក់ថ្នាំវ៉ាក់ សាំងបង្ការជំងឺកូវីដ១៩នេះនឹងមានប្រសិទ្ធភាព ព្រោះបច្ចុប្បន្ននៅតាមបណ្តាខេត្តមួយចំនួនមានការឆ្លងចូលក្នុងសហគមន៍ហើយ។ លោកចង់ ឱ្យក្រសួងសុខាភិបាលរៀបចំឱ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងនេះផង ដើម្បីធានាការបង្ការជំងឺកូវីដ១៩ នេះ ឱ្យមានប្រសិទ្ធភាពព្រោះបច្ចុប្បន្នប្រជាពលរដ្ឋយើងកំពុងតែអនុវត្តនូវ វិធានការ៣ ការពារនិង៣កុំ តាមអនុសាសន៍របស់រាជរដ្ឋាភិបាលហើយ។

      សូមបញ្ជាក់ថា ប្រតិបត្តិការនេះ មន្ត្រីសុខាភិបាល បានធ្វើប្រឹក្សាជាមួយអ្នកដែលទទួលចាក់វ៉ាក់សាំងលើកទី១ ត្រូវមកចាក់លើកទី២ទៀត តាមការណែនាំ ក្នុងអំឡុង ២ សប្តាហ៍ក្រោយ និងមកទទួលចាក់ម្តងទៀត៕IMG_20210301_145510_954IMG_20210301_145458_605IMG_20210301_145454_563

Comments

Related posts