ក្រសួងអប់រំរៀបចំយុទ្ធសាស្ត្រជួយរកការងារធ្វើដល់និស្សិតក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា

 

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា

 

MC៖ ក្រសួងអប់រំ យុវជននិង កីឡា បានរៀបចំយុទ្ធសាស្ត្រនិងចក្ខុវិស័យ ដើម្បីជួយរកការងារធ្វើដល់និស្សិត ក្រោយពីការបញ្ចប់ឧត្តមសិក្សា ដែលធ្វើឱ្យពួកគេទទួលបានឱកាសការងារសម្រាប់កសាងជីវិតទៅថ្ងៃអនាគត។

   លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រាជរដ្ឋាភិបាល បានគិតគូរពីបញ្ហាផលប៉ះពាល់ក្នុងបរិបទ កូវីដ-១៩នេះ ហើយក៏បានអនុញ្ញាតឱ្យក្រសួងអប់រំយុវជននិងកីឡារៀបចំជាយុទ្ធសាស្ត្រ ចក្ខុ វិស័យ ជូនដល់ប្អូនៗនិស្សិត ដែលបានជាប់ជាស្ថាពរនូវថ្នាក់ឧត្តមសិក្សា ដើម្បីជ្រើសរើសមុខជំនាញបំពេញការងារសមស្របទៅតាមសមត្ថភាព។

លោកបន្តថា ក្រសួងកំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បំពេញតម្រូវការទីផ្សារការងារថ្នាក់ជាតិ និងអន្តរជាតិ តាម រយៈការលើកទឹកចិត្តឱ្យគ្រឹះ ស្ថានឧត្តមសិក្សាបង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវ និងបង្កើនការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងទូទៅ។

សំឡេង ៖«ផែនការយុទ្ធសាស្ត្រចក្ខុវិស័យឧត្តមសិក្សាដល់ឆ្នាំ២០៣០ ឥឡូវក្រសួងអប់រំកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការឆ្លើយតបពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ នឹងរៀបចំគោលដៅយ៉ាងណាឱ្យប្រព័ន្ធអប់រំយើងនេះ។ជាពិសេសថ្នាក់ឧត្តមសិក្សា ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ យើងមានគណៈកម្មការវាយតម្លៃទទួលស្គាល់អប់រំកម្ពុជាហៅកាត់(ACC) ស្ថាប័ននេះមួយបានជួយរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការកំណត់ឬក៏លើកស្ទួយគុណភាពនៃការបណ្តុះបណ្តាលឧត្តមសិក្សា »។ 

  កញ្ញា ដន ហុងគី និសិ្សតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ការចូលរៀននៅថ្នាក់ឧត្តមសិក្សាត្រូវមានសមត្ថភាពខ្លួនឯងនិងស្គាល់ទីផ្សារការងារ យល់ដឹងពីតម្រូវការរបស់ទីផ្សារ និងសង្គម ។ 

សំឡេង៖ «អរគុណរាជរដ្ឋាភិបាលជាខ្លាំង ខ្ញុំសង្ឃឹមថាអ្វីដែលរាជរដ្ឋាភិបាលដាក់ចេញអាចមានប្រសិទ្ធភាពខ្ពស់ គឺអាចឱ្យអ្នកដែលមានសមត្ថភាពច្រើនដើម្បីជួយសង្គមជាតិរបស់យើង »។ 

   ក្រសួងអប់រំបានណែនាំឱ្យនិស្សិត គួរចាប់យកជំនាញដែលឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារ មានដូចជា៖ជំនាញជុសជុលម៉ាស៊ីន ជំនាញកុំព្យូទ័រ អក្សរសាស្ត្រអង់គ្លេស គណនេយ្យហិរញ្ញវត្ថុ សេដ្ឋ កិច្ច និងច្បាប់ជាដើម។ ជំនាញនេះ ងាយស្រួលក្នុងការបណ្តុះបណ្តាល និងងាយស្រួលក្នុងការទទួលយកចំណេះដឹង និងបណ្តាមុខ ជំនាញបច្ចេកវិទ្យាដទៃទៀត ដែលបម្រើដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ការរស់នៅរបស់មនុស្សនិងតម្រូវការរបស់សង្គម ៕IMG_20210301_145823_830IMG_20210301_145821_106

Comments

Related posts