វិទ្យុជាតិកម្ពុជា៖ លោក ហ៊ាងចាន់ថា
(កំពង់ចាម)៖ មន្ត្រីរាជការ កងកម្លាំងជួរមុខប្រមាណជិត ៤០០០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរ ពេទ្យខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ- ១៩ខេត្តកំពង់ចាម បានមានប្រសាសន៍ថា វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ ដែល យើងទទួលបាននៅពេលនេះ គឺ អាចការពារអាយុជីវិតយើង ឱ្យជៀសផុតពីការឆ្លងនូវជំងឺ ដ៏កាចសាហាវនេះ ព្រមទាំង ជំរុញឱ្យយើងមានភាពក្លា ហាន ម៉ឺងម៉ាត់ក្នុងការបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានតាមការណែនាំ របស់រាជរដ្ឋាភិបាលផងដែរ ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំ បង្កើតឱ្យមាននូវយុទ្ធនាការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដោយបាននាំមក វ៉ាក់សាំងការពារ ដើម្បីចាក់ជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នក ស្ម័គ្រចិត្តទទួលវ៉ាក់សាំងទាំង អស់ សូមឱ្យស្តាប់តាមការ ណែនាំ របស់ក្រុមគ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំ វ៉ាក់ សាំង ឈានទៅការពារជំងឺ កូវីដ-១៩នេះ ឱ្យមានប្រសិទ្ធ ភាពផងដែរ។
លោកវេជ្ជបណ្ឌិត គឹម សួរ ភីរុណ ប្រធានមន្ទីរសុខាភិ បាលខេត្តកំពង់ចាម បានឱ្យដឹងដែរថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លើកទី ១ ក្នុងខេត្តកំពង់ចាមនេះ មានចំនួន០៩ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ ចាម មន្ទីរពេទ្យបង្អែកកោះសូ ទិន ព្រៃឈរ កងមាស ជើង ព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្តទទួលវ៉ាក់សាំងចំនួន ៣.៨៣២នាក់ ក្នុងនោះ មន្ត្រីសុខាភិបាលចំនួន ១.៩៣២ នាក់និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់ ៕
Comments