ឯកឧត្តម គួច ចំរើន បញ្ចេញម៉ាស់ជាង៦០ម៉ឺនម៉ាស់ ផ្តល់ជូនអាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាស់ជូនប្រជាពលរដ្ឋ

 

 

     វិទ្យុជាតិកម្ពុជា​៖​ដោយ​លោក​ ចន​ ណណារិទ្ធ

 

​ ខេត្ត​ព្រះសីហនុ​៖​ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ឱ្យ​ដឹង​ថា​ ព្រឹកថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាស់ជាង ៦០ម៉ឺនម៉ាស់ ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាស់ជូនប្រជាពលរដ្ឋនៅតាមទីប្រជុំ ជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ ការពារ និង ៣ កុំ។ 

​ ៣ ការពារ គឺ១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារសំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ។

ចំណែក ៣ កុំ គឺ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕IMG_20210301_183427_844IMG_20210301_183423_948IMG_20210301_183421_796IMG_20210301_183418_239

Comments

Related posts