ខេត្តកណ្តាលបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនមន្ត្រីសុខាភិបាលជួរមុខ និងមន្ត្រីកងកម្លាំងនគរបាល

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

 

Mc៖ ខេត្តកណ្តាលបានបើកដំណើរការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ ជូនមន្ត្រីសុខាភិបាលជួរមុខ និងមន្ត្រីកងកម្លាំងនគរបាល ខណៈដែលនៅក្នុងដំណាក់កាលដំបូងនេះ ខេត្តកណ្តាលទទួលបានវ៉ាក់សាំង Sinopharm ចំនួន៧២០០ដូស ។

   លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិ បាលខត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្តអាទិភាពចំនួន១៥ទូទាំងប្រទេស ដែលនៅថ្ងៃទី១ ខែមីនា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់ សាំងការពារកូវីដ១៩ ជូនមន្ត្រីជួរមុខ ដែលធ្វើការប្រឈមខ្លាំងនឹងបញ្ហាឆ្លងកូវីដ១៩ ។

លោកវេជ្ជបណ្ឌិតបន្តថា នៅក្នុងដំណាក់កាលដំបូងនេះ ខេត្តកណ្តាលទទួលបានវ៉ាក់សាំង Sinopharm ចំនួន៧២០០ដូស ដែលត្រូវចាក់លើមន្ត្រីដែលមានការងារប្រឈមនឹងកូវីដ-១៩ ចំនួន ៣៦០០នាក់ ក្នុងនោះមានមន្ត្រីសុខាភិបាលថែទាំសុខភាពគ្រប់ជាន់ថ្នាក់ មន្ត្រីកងកម្លាំងនគរបាលខេត្ត ដោយឡែកខាងយោធា គឺក្រសួងការពារជាតិជាអ្នកទទួលចាក់ ហើយក្រៅពីនេះ ខេត្តក៏នឹងចាក់ជូនមន្ត្រីរាជការស៊ីវិលផ្សេងៗទៀតដែលធ្វើការជួរមុខ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅខេត្តកណ្តាល ។

សំឡេង ៖ “នៅក្នុងដំណាក់កាលទី១ នេះ គឺការផ្ដល់វ៉ាក់សាំងឱ្យដល់មន្ទីរសុខាភិបាលខេត្តនេះ គឺចាក់ទៅលើក្រុមគោលដៅ៣ គឺសម្រាប់មន្ត្រីផ្នែកថែទាំសុខភាពគ្រប់លំដាប់ថ្នាក់ទាំងអស់ ទី២គឺទៅលើមន្ត្រីនគរបាលខេត្តទូទាំងខេត្ត ទី៣ មន្ត្រីរាជការស៊ីវិលជួបមុខដែលធ្វើការជាមួយនឹងការឆ្លើយតបកូវីដ១៩ ដែលបានផ្ដល់ក្នុងដំណើរការនេះគឺ៧២០០ដូស គឺបានន័យថាចាក់បានទៅលើក្រុមគោល ដៅចំនួន៣៦០០នាក់”។

   លោកវេជ្ជបណ្ឌិតបានបន្ថែមថា មន្ទីរសុខាភិបាលខេត្ត កណ្តាល ក៏កំពុងរៀបចំផែន ការវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅខេត្ត កណ្តាល ដែលមានមុខរបរការងារងាយប្រឈមនឹងការឆ្លងកូវីដ១៩ផងដែរ ជាពិសេសបណ្តាប្រជាពលរដ្ឋ ដែលប្រកបមុខរបរធាក់រឺម៉ក រត់ម៉ូតូឌុប រថយន្តតាក់ស៊ី អ្នកប្រមូលសំរាម ប្រសិនបើគាត់ស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់ សាំងការពារកូវីដ១៩នេះ ។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ- ១៩បានផ្តល់ជូនមន្ទីរពេទ្យបង្អែកនៅតាមបណ្តាស្រុកក្រុងទាំង១១ក្នុងខេត្ត កណ្តាល ដើម្បីដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្ត្រីជួរមុខទាំងអស់គ្នា ក្នុងនោះរួមមាន៖ មន្ទីរពេទ្យបង្អែកនៅក្នុងស្រុកស្អាង កោះធំ លើកដែក ខ្សាច់កណ្តាល ល្វាឯម ពញាឮ អង្គស្នួល កណ្តាលស្ទឹង កៀនស្វាយ មន្ទីរពេទ្យបង្អែកប៊ុនរានី រកា កោង និងមន្ទីរពេទ្យជ័យជម្នះ ៕IMG_20210301_183859_009

Comments

Related posts