អាជ្ញាធរជាតិអប្សរាបន្តការងារជួសជុលរចនាសម្ព័ន្ធស្រះខាងជើងនៃប្រាសាទអង្គរវត្ត ឱ្យរួចរាល់នៅអំឡុង២ឆ្នាំទៀត

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

 

MC.អាជ្ញាធរជាតិអប្សរាបន្តការងារជួសជុលរចនាសម្ព័ន្ធស្រះខាងជើងនៃប្រាសាទអង្គរវត្តឱ្យរួចរាល់នៅអំឡុង២ឆ្នាំទៀត ដើម្បីធានាបានភាពរឹងមាំសោភ័ណភាព ដែលអាចឱ្យអ្នកជំនាន់ក្រោយបានឃើញពី តម្លៃបេតិកភណ្ឌដ៏ល្អឯកនេះតទៅមុខ ទៀត។

ក្រុមអ្នកជំនាញកំពុងបន្តការជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត ដែលមកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគុប នៅក្នុងឆ្នាំ២០២០កន្លងទៅ។ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅហ៊ុំការដ្ឋានជួសជុលមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយទេ ព្រោះការជួសជុលរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនិងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធស្រះខាងជើងនៃប្រាសាទអង្គរវត្ត ចាប់ផ្តើមកិច្ចការស្រាវជ្រាវ តាំងពីឆ្នាំ២០១៨មកនិងអនុវត្តការជួសជុលនៅឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានឹងបន្តជួសជុលកាំជណ្តើរ ស្រះ៣ជ្រុងទៀត ដែលត្រូវពង្រឹងនិងកំពុងតែកំណាយ មើលស្ថានភាពខូចខាតជាក់ស្តែង ដើម្បីលើកគម្រោងជួសជុលប្រវែង៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយៈពេល២ឆ្នាំទៀត ។ លោកបន្តបន្ត រចនាសម្ព័ន្ធស្រះខាងជើងខូចខាតទ្រុឌទ្រោមដោយសារថ្មភក់មានប្រតិកម្មខ្លាំងនឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្ម ភក់ងាយសឹករេចរឹល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះប្រហោង បណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោង ដើម្បីកុំឱ្យទឹកវាច្រោះទៀត។

អ្នកបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ មិនអាចកំណត់បានដូចសំណង់សម័យទំនើបទេ គឺត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។សូមជម្រាបផងដែរថា ចំពោះស្រះខាងជើងនៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។លោកបានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕IMG_20210301_192713_154IMG_20210301_192709_555IMG_20210301_192707_329IMG_20210301_192700_744

Comments

Related posts