ក្រសួងធនធានទឹកណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ នៅក្នុងសប្តាហ៍នេះ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖ ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងថែរក្សា សុខភាពចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ៈពាល់នានា ដែលកើតឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការប្រែប្រួលនៃទិសខ្យល់ ។ ទន្ទឹមនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឱ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣ដល់២៦ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣ដល់៣៦ °C ហើយមានភ្លៀង ផ្គរ រន្ទះពីខ្សោយទៅខ្លាំងពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ ។ ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣ដល់២៦ °C និងសីតុណ្ហភាព អតិបរមា មានពី ៣៣ដល់៣៦ °C ហើយមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣ដល់២៦ °Cនិងសីតុណ្ហភាពអតិបរមា មានពី ៣២ដល់៣៥ °C ហើយមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ។

ផ្អែកតាមស្ថានភាពនេះ សូមប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាច កើតមានក្នុងអំឡុងថ្ងៃទី៣និងថ្ងៃទី៤ខែមីនា ៕

Comments

Related posts