វត្ថុបុរាណខ្មែរជាង១០០រូប ត្រូវបានមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញក្នុងរយៈពេល៣ឆ្នំាកន្លងមក

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖សម្តេចតេជោបានកោតសរសើរថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបាន ខិតខំធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ដែលជាភារកិច្ចល្អក្នុងបុព្វហេតុអភិរក្សវប្បធម៌ជាតិ។

យោងតាមសារលិខិតក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងទាមទារវត្ថុបុរាណពីបរទេស មកកាន់កម្ពុជាវិញនេះ គឺជាបេសកកម្មក្នុងបុព្វហេតុថែរក្សាវប្បធម៌ និងកេរ្តិ៍ដំណែលវប្បធម៌ជាតិឱ្យបានគង់វង្ស។ 

សម្តេចតេជោ ក៏សូមសម្តែងនូវមោទនភាពសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ពន្ធ័នានា ចំពោះភាពជោគជ័យនៃកិច្ចចរចារយៈពេលជាង ៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាពនិងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មយាងនិងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញ ជាមង្គលរបស់ជាតិ និងឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងកិច្ចគាំពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្តេចសូមសម្តែងនូវគារវកិច្ចនិងការ គោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានបរិច្ចាគទ្រព្យផ្ទាល់របស់ព្រះអង្គ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីឆ្លាក់ចម្លងស្បែកធំមួយឈុតថ្មីចំនួន៩០ផ្ទាំងក្នុងរឿងរាមកេរ្តិ៍ ព្រមទាំងរៀបចំចងក្រងជាអត្ថបទ និងវីដេអូឯកសារ សម្រាប់ការសិក្សាស្រាវជ្រាវរបស់កូនចៅជំនាន់ក្រោយ។ ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានេះគឺជាការយកព្រះរាជហឬទ័យទុកដាក់ខ្ពស់ចំពោះការអភិរក្សសម្បត្តិវប្បធម៌ជាតិ ជាពិសេស សម្រាប់ល្ខោនស្រមោលស្បែកធំដែលជាអត្តសញ្ញាណជាតិនិងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕IMG_20210302_111209_760IMG_20210302_111205_767IMG_20210302_111203_302IMG_20210302_111158_683IMG_20210302_111151_082IMG_20210302_111126_967

Comments

Related posts