នាយករដ្ឋមន្រ្តីអារមេនីនិយាយថានឹងបើកការបោះឆ្នោតដោយដាក់លក្ខខណ្ឌជាក់លាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

MC .លោក Nikol Pashinyan នាយករដ្ឋមន្រ្តីអារមេនី បាននិយាយថាលោកនឹងត្រៀមខ្លួនរៀបចំការបោះឆ្នោតសភា ប្រសិនបើ គណបក្សប្រឆាំងបានយល់ព្រមនឹងលក្ខខណ្ឌមួយចំនួន ខណៈដែលមនុស្សរាប់ពាន់នាក់បានចូលរួមក្នុងការប្រមូលផ្តុំគ្នា ​នៅតាមដងផ្លូវក្នុងទីក្រុងយ៉េរ៉េវ៉ាន់កាលពីថ្ងៃច័ន្ទ។

លោក Pashinyan ដែលបានកាន់អំណាចតាំងពីឆ្នាំ ២០១៨ នៅក្នុងអតីតសាធារណរដ្ឋសូវៀតដែលមានប្រជាជនតិចជាង ៣ លាននាក់នេះ កំពុងប្រឈមមុខនឹងវិបត្តិមួយបន្ទាប់ពីកងទ័ពទាមទារឱ្យលោកចុះចេញពីតំណែងកាលពីសប្ដាហ៍មុន ដែលជំរុញឱ្យលោក សម្រេចចិត្តធ្វើរដ្ឋប្រហារនិងព្យាយាមបណ្តេញឧត្តមសេនីយ៍កំពូលរបស់កងទ័ព។ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានោះ លោក Pashinyan បានស្នើឱ្យមានការធ្វើប្រជាមតិមួយ នៅក្នុងខែតុលាដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយនិងបាននិយាយថាការបោះឆ្នោតអាចធ្វើទៅបានក្រោមលក្ខខណ្ឌជាក់លាក់។លោកបានស្នើឱ្យក្រុមសមាជិកសភាចុះហត្ថលេខាលើអនុស្សរណៈមួយដោយសន្យាថានឹងមិនបោះឆ្នោតជ្រើសរើសនរណា ម្នាក់ជានាយករដ្ឋមន្រ្តី ប្រសិនបើលោកចុះចេញពីតំណែងដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតឱ្យបានឆាប់។

ក្រុមអ្នករិះគន់ បានចោទប្រកាន់លោកពីបទធ្វើព្រងើយកន្តើយចំពោះជម្លោះដែលនាំឱ្យអាហ៊្សែបៃហ្សង់ បានចំណេញនូវ ទឹកដីនៅក្នុងនិងជុំវិញតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយរបស់ អាហ៊្សែបៃហ្សង់ ប៉ុន្តែប្រជាជនដែលរស់នៅតំបន់នេះតាំងពីដើមមក រហូតដល់បច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយជនជាតិ ភាគតិចអារមេនី។

លោក Pashinyan បានយល់ព្រមទទួលខុសត្រូវចំពោះលទ្ធផលនៃជម្លោះ ប៉ុន្តែបានច្រានចោល ការអំពាវនាវឱ្យលា ឈប់ពីតំណែង៕IMG_20210302_164630_722IMG_20210302_164627_855

Comments

Related posts