មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប គ្រោងសាងសង់បង្គន់អនាម័យជាង២៦០បង្គន់ ជូនដល់សាលារៀនទូទាំងខេត្ត

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

MC. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបគ្រោងសាងសង់បង្គន់អនាម័យជាង២៦០បង្គន់ទៀត ជូនដល់សាលារៀនមួយចំនួន នៅក្នុងខេត្តសៀមរាប តាមរយៈគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីបំពេញតម្រូវការ ប្រើប្រាស់របស់សិស្សានុសិស្សនៅតាមសាលារៀនដែលកំពុងខ្វះខាត។

 

លោកសុខ សុធន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបនិងជាមន្ត្រីបច្ចេកទេសនៃគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករឆ្នាំ២០២០-២០២២ បានប្រាប់អ្នកព័ត៌មានវិទ្យុជាតិកម្ពុជាថា តាមរយៈ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ខេត្ត ក៏បានស្នើសុំទៅ ថ្នាក់ជាតិ ដើម្បីសាងសង់បង្គន់អនាម័យសាធារណៈចំនួនប្រមាណជាង២៦០បង្គន់ សម្រាប់ជូនដល់សាលារៀនណាដែលមាន អត្រាសិស្សកើនឡើង ប៉ុន្តែចំនួនបង្គន់មិនទាន់ឆ្លើយតបនឹងចំនួនសិស្សចូលរៀនឬបង្គន់ទាំងនោះ មិនទាន់មាន លក្ខណៈ ស្តង់ដារត្រឹមត្រូវជាដើម។

លោកបន្តថា គម្រោងផ្តល់ជូនបង្គន់អនាម័យនេះ សុទ្ធតែជាប្រភេទបង្គន់ដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដោយមាន បែងចែកជាបន្ទប់សម្រាប់សិស្សបុ្រស សិស្សស្រី និងសម្រាប់ជនពិការផង។

សំឡេង៖ នៅឆ្នាំ២០២១នេះក្នុងគម្រោងក៏មានបង្គន់សាធារណៈតាមសាលារៀនដែរ ប៉ុន្តែខាងគម្រោង ថ្នាក់ជាតិក៏ដូចជា អង្គភាពគ្រប់គ្រងគម្រោងមិនទាន់បានអនុម័តឱ្យនៅឡើយទេ សង្ឈឹមថានៅតាមសាលារៀននឹងទទួលបានបង្គន់សាធារណៈ សាលាណាដែលគាត់មានសិស្សកើនឡើងច្រើន គាត់អាចទទួលបាន ដោយសារបង្គន់គាត់ជួនកាលគាត់ តម្រូវសិស្សតែ ២០០នាក់ ឥឡូវសិស្សគាត់ឡើង៥០០នាក់ហើយ អ៊ីចឹងបង្គន់ហ្នឹងប្រើប្រាស់អត់គ្រប់គ្រាន់ទេ គាត់នឹងទទួលបានគ្រប់ស្រុក គាត់អាចស្នើមកបាន យើងបានធ្វើសំណើទៅច្រើនដែរប៉ុន្តែយើងមិនទាន់ដឹងថាបានប៉ុន្មានបង្គន់ទេ តែយើងស្នើទៅ២៦៣បង្គន់ សាធារណៈតាមសាលារៀន ហើយបង្គន់គាត់ខ្លះគាត់ត្រូវស្តង់ដារអត់មានសម្រាប់ជនពិការទៀត អ៊ីចឹងយើងធ្វើក្រោយនេះ មានបន្ទប់ស្រី បន្ទប់ប្រុស និងជនពិការ ហើយមានឡាបូលាងដៃ។

សូមបញ្ជាក់ថា ខេត្តសៀមរាបមានគ្រឹះស្ថានសិក្សាសាធារណៈសរុបទាំងអស់ប្រមាណជាង៦០០សាលា រួមមាន៖កម្រិតមតេ្តយ្យសិក្សាចំនួន១៩សាលា ,៥០៧សាលាកម្រិតបឋមសិក្សា និង១២៣សាលាកម្រិតមធ្យមសិក្សា៕IMG_20210302_164852_096

Comments

Related posts