វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ អាជ្ញាធរខេត្តឧត្តរមានជ័យ យកពហុកីឡាដ្ឋានខេត្ត ធ្វើជាកន្លែងចត្កាឡីស័ក ខណៈដែលក្នុងរយះពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ ពលករបានសម្រុកវិលត្រឡប់មកកម្ពុជាវិញច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថាបងប្អូនពលករដែលធ្វើការនៅប្រទេសថៃ បានចូលមកកម្ពុជាវិញ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ កាន់តែច្រើនឡើងៗ ដោយគិតមកដល់ពេលនេះ ពលករដែលបានវិលត្រឡប់មវិញ មានចំនួនជាង១២,០០០នាក់ហើយ ដោយឡែកមណ្ឌលចត្តាឡីស័កទាំង២១នៅទូទាំងខេត្តឧត្តរមានជ័យ ត្រូវបានពេញដែលមានពលករកំពុងធ្វើចត្តាឡីស័ក មានចំនួនជិត៤ពាន់នាក់។
ឯកឧត្តមបន្តថា ក្រុមការងារចុះពិនិត្យ និងរៀបចំតង់នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ ដើម្បីទទួលពលករ ដែលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នារសៀលនេះតែម្ដង។
សំឡេង៖« ក្នុងរយះពេល២ថ្ងៃនេះ មានពលករមកមានចំនួនជាង៤០០នាក់ ខណៈ ដែលកន្លងមកមានតែជាង១៥០ទៅ ២០០នាក់ប៉ុណ្ណោះ ដូចនេះអ្វីដែលសំខាន់ក្នុងតំបន់ខេត្តឧត្តរមានជ័យយើងរៀបតង់ហើយ នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ព្រោះដោយសារយើង អស់កន្លែងសាលាដែលត្រូវយកមកធ្វើជាកន្លែងចត្តាឡីស័កហើយ ដូចនេះយើងរៀបចំមណ្ឌល ចត្តាឡីស័កថ្មីនៅពហុកីឡដ្ឋានដោយយើងអស់លទ្ធភាពរៀបនៅក្នុងសាលាហើយ»។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងដែរថាសម្រាប់ទីតាំងពហុកីឡដ្ឋានខេត្តនេះ បច្ចុប្បន្នយើងបានរៀបចំតង់បានចំនួន១០០តង់ បង្គន់ និងបន្ទប់ទឹកសរុបចំនួន៤៤ និងបានរៀបចំប្រព័ន្ធទឹកភ្លើងរួចជាស្រេចផងដែរ ព្រមទាំងបានត្រៀមក្រុមគ្រូពេទ្យ ក៏ដូចជា កងកម្លាំងដាក់តាមគោលដៅរួចរាល់ផងដែរ៕
Comments