ស្រះទឹកមួយកន្លែងក្នុងស្រុកត្បូងឃ្មុំ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបើកការដ្ឋានជីកស្តារឡើងវិញ

 

 

វិទ្យុជាតិកម្ពុជា៖លោក ហ៊ាង ចាន់ថា

 

(ត្បូងឃ្មុំ)៖ ដោយទទួលបានសំណូមពរពីបងប្អូនប្រជាកសិករចំនួន០៤ភូមិ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ស្រះទឹកដែលមាន បណ្តាយ១០០ម៉ែត្រ និងទទឹង ១០០ម៉ែត្រ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបាន បើកការដ្ឋានជីកស្តារឡើងវិញ ស្ថិតក្នុងភូមិព្រែកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីបើកការដ្ឋានជីកស្តារស្រះទឹកឡើងវិញនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមដំណើរដោយលោក កេង ប៊ុនណា អភិបាលរងខេត្ត លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សេង សុខខឿន អភិបាលស្រុក-អភិបាលរងស្រុក អនុប្រធានមន្ទីរព័ត៌មានខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលទទួលផលសរុបប្រមាណ១០០នាក់។

មានប្រសាសន៍នាឳកាសនោះ លោកហាក់ សុខមករា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រមុខនៃកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូនដោយក្តីនឹករលឹកបំផុត។

លោក អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះបងប្អូន និងអាជ្ញាធរឃុំ-ស្រុក ដែលបានយកដីស្រះនេះ ដែលអតីតជាត្រពាំង ចុះបញ្ជីកម្មសិទ្ធជាទ្រព្យសម្បត្តិរួម ធានាដោយច្បាប់ការពារដោយរដ្ឋ ដោយមិនអាចឱ្យជនខិលខូចលួចរំលោពបំពានយកបាននោះឡើយ ក៍ដូចជាចូលរួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពិនិត្យមើលដំណើរការជីកស្តារឡើងវិញផងដែរ។

លោក ហាក់ សុខមករា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចម្ការឲ្យបានទិន្នផលខ្ពស់ និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាព ពិសេសរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ក៏ដូចជាថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផលជាប្រយោជន៍ដល់ប្រជាកសិករថ្មីៗបន្ថែមទៀត និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរជាបន្ត៕IMG_20210303_125412_970IMG_20210303_125408_921IMG_20210303_125402_769

Comments

Related posts