ដំណាំវ៉ាន់នីឡាកំពុងមានទីផ្សារនិងកំពុងសាកល្បងដាំនៅខេត្តកំពង់ឆ្នាំង 

 

វិទ្យុជាតិកម្ពុជា៖ ម៉ៅ សុខរីម 

MC ៖ ដំណាំវ៉ាន់នីឡា កំពុងត្រូវបានធ្វើការសាកល្បងដាំនៅខេត្តកំពង់ឆ្នាំង ដែលនាំចូលពូជពីបរទេស ខណៈដែលដំណាំ ប្រភេទនេះមានតម្រូវការទីផ្សារហើយលក់បានថ្លៃ។

លោក រស់ សុវណ្ណវាសនា នាយកក្រុមហ៊ុនRICE Natural Development.Co.Ltd ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដំណាំវ៉ាន់នីឡាគឺជាប្រភេទដំណាំកសិ-ឧស្សាហកម្មបែបទំនើបដែលកំពុងមានតម្រូវការ ខ្ពស់នៅក្នុងទីផ្សារ ហើយត្រូវបាននាំយកពូជមកពីប្រទេសបារាំង ដោយសហការជាមួយដៃគូវិនិយោគ យកមកបណ្តុះផ្សាំ ជាពូជ សម្រាប់បង្កាត់ពូជដាំនៅក្នុងស្រុកខ្មែរ។ លោកបន្តថា ដំណាំវ៉ាន់នីឡា ជាដំណាំដែលមានអត្ថប្រយោជន៍ច្រើន អាចផលិតចេញបានច្រើនមុខ ដូចជា គ្រឿងឧបភោគ បរិភាគ អាចចម្រាញ់ធ្វើជាម្សៅសម្រាប់ធ្វើនំ និងសម្រាប់លាយជាមួយ កាហ្វេ ជាពិសេសក្រុមហ៊ុនកំពុងធ្វើការសាកល្បងដាំយ៉ាងយកចិត្តទុកដាក់ជាមុនសិន មុននឹងឱ្យប្រជាកសិករធ្វើការដាំដុះ ។ លោកបានបន្តថា បើទទួលបានជោគជ័យ ក្រុមហ៊ុននឹងបន្តចែកពូជ និងប្រាប់ពីវិធីថែទាំនៃការដាំដុះដល់ប្រជាកសិករ ដែលចង់ដាំ ដែលធ្វើឱ្យទទួលបានទិន្ធផលនិងតម្លៃខ្ពស់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរកទីផ្សារ។

សំឡេង៖ ឥឡូវនេះគឺយើងបានដាំនៅខេត្តកំពង់ឆ្នាំងដោយសារកសិផលវ៉ាន់នីឡានេះ វាបានតម្លៃថ្លៃ ក៏ប៉ុន្តែខ្ញុំមិនទាន់មានផែនការជំរុញឱ្យប្រជាកសិករដាំនោះទេពីព្រោះកាលណាដែលយើងមិនទាន់ទទួលបានជោគជ័យលើខ្លួនឯងហើយយើងជំរុញឱ្យប្រជាកសិករគាត់ដាំវាអាចនឹងប្រឈមបញ្ហាដែលជាបញ្ហាបិទដល់ប្រជាកសិករដាំហើយអត់មានទីផ្សារដូច្នេះហើយក្រុមហ៊ុនខ្ញុំមានផែនការច្បាស់លាស់ក្នុងការដាំដំណាំកសិផលនីមួយៗហ្នឹង។ល ។            

លោកនាយកក្រុមហ៊ុនបានបន្ថែមថា ដំណាំវ៉ាន់នីឡានេះ បើប្រមូលផលបានមានតម្លៃពី១៨០០ដុល្លាររហូតដល់៣០០០ដុល្លារ ក្នុងមួយគីឡូក្រាម ។ លោកបានបន្ថែមថា ខាងក្រុមហ៊ុនក៏បានចុះកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយនិងដៃគូ សហការនៅក្នុង ប្រទេសបារាំង។

សូមបញ្ជាក់ថា ក្រុមហ៊ុននេះ បានបង្កើតតាំងពីឆ្នាំ២០១០ មានសមាជិក២០នាក់ ដែលសព្វថ្ងៃកំពុងតែសាកល្បងដាំ វ៉ាន់នីឡា លើផ្ទៃដីប្រមាណជាង១ហិកតានៅខេត្តកំពង់ឆ្នាំង៕IMG_20210303_125712_250IMG_20210303_125714_781

Comments

Related posts