វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា
MC៖ ក្រសួងអប់រំ បាននិងកំពុងពិចារណា ក្នុងការបើកសាលារៀនឡើងវិញមួយចំនួន បន្ទាប់ពីបានផ្អាកជាបណ្នោះអាសន្ន មួយរយៈ ដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានលក្ខណៈ ទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។
លោកស្រី ឆាយ គឹមសុទ្ឋាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំយុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្ត ព្រះសីហនុ ក្រោយផ្ទុះជំងឺកូវីដ-១៩ចូលសហគមន៍នោះ ក្រសួងអប់រំ បាននិងកំពុងសិក្សាពិនិត្យពីស្ថានភាពបច្ចុប្បន្ន នៃការចម្លងក្នុងសហគមន៍នេះ។ លោកស្រី បានបន្តថា ជំងឺកូវីដ-១៩នេះ មានផលប៉ះពាល់អវិជ្ជមានខ្លាំងដល់ប្រព័ន្ធអប់រំ មិនមែនតែនៅកម្ពុជានោះទេ វាប៉ះពាល់ទូទាំងសកលលោក ។ ដូច្នេះក្រសួង ក៏បានស្នើដល់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនទាំងអស់ រឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាព សុខភាព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ'» តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតាមសាលារៀនរដ្ឋនិងឯកជន ទូទាំងប្រទេស ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន ។
សំឡេង៖«ការបិទសាលាឬដំណើរការបើកសាលារៀនឡើងវិញនេះ ក្រសួងអប់រំ យុវជននិងកីឡា បានដាក់វិធានការយ៉ាង លិ្អតល្អន់បំផុតនឹងបើកជាជំហានៗការបើកនេះយើងផ្អែកទៅលើ ពេញលេញគ្រប់លំដាប់ថ្នាក់អាស្រ័យ ទៅលើការពិគ្រោះវាយ តម្លៃចំពោះស្ថានភាពនៃការរាតត្បាតឆ្លងជំងឺកូវីដ-១៩នេះក៏សហការជាមួយក្រសួងសុខាភិបាលហើយក៏មានការឯកភាពពីរាជ រដ្ឋាភិបាល ។ក្រសួងអប់រំតែឯកឯងមិនអាចសម្រចបើកបានឬបិទបានទៅរួចនោះទេ គឺអាស្រ័យទៅលើស្ថាបភាពជាក់ស្តែង បើស្ថានភាពមានការធូរស្រាលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតបើកដំណើរការបាន ក្រសួងអប់រំត្រូវតែបើកដំណើរការឡើងវិញ ហើយ (សុខភាពជាជីវិត ការសិក្សាជាអនាគត ) »។
សូមបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទចូលរៀន ក្រសួងអប់រំ មិនទាន់សម្រេចថ្ងៃជាក់លាក់នោះទេ ក្នុងដំណើរការបើកសាលារៀន ឡើងវិញមួយចំនួនដែលបានផ្អាកជាបណ្នោះអាសន្ននោះ ក្រសួងនឹងជូនកាលបរិច្ឆេទនៅពេលក្រោយ៕
Comments