ចាប់ខ្លួនសកម្មជនដែលត្រូវបានចោទប្រកាន់ពីបទដុតព្រះឆាយាល័ក្ខណ៍ របស់ព្រះមហាក្សត្រថៃ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

 

MC. ប៉ូលីសថៃបាននិយាយថា សកម្មជនប្រឆាំងរដ្ឋាភិបាលម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទដុតព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ មហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn )ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ។

នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មានReuters ថ្ងៃពុធ ទី០៣ ខែមីនា។ តន្ត្រីករនិងជា សកម្មជន Chaiamorn “ Ammy” Kaewwiboonpan អាយុ ៣២ ឆ្នាំត្រូវបានចាប់ខ្លួន នៅខេត្តអាយុធ្យាភាគខាងជើងទីក្រុងបាងកក ហើយត្រូវបានចោទប្រកាន់ពីបទបង្កាត់ភ្លើង នៅលើព្រះឆាយាល័ក្ខណ៍បញ្ឈររបស់ព្រះមហាក្សត្រថៃកាលពីថ្ងៃអាទិត្យនៅមុខពន្ធនាគារទីក្រុងបាងកក ដែលសកម្មជនលេចធ្លោ៤នាក់ ត្រូវបានចាប់ខ្លួន។

សកម្មជនChaiamornត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រយ៉ាងតឹងរ៉ឹងដែលអនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំប្រសិនបើត្រូវបានរកឃើញថា មានកំហុសក៏ដូចជាការលួចដុតនិងរំលោភលើទ្រព្យសម្បត្តិរដ្ឋាភិបាល។

លោក Pakapong Pongpetra អធិការប៉ូលិសក្រុងបាងកកបាន ប្រាប់ក្រុមអ្នកសារព័ត៌មានថា "យើងមានទាំងសាក្សីនិងភស្តុតាងបន្ទាប់ពីបានកោសល្យវិច្ច័យរួច" ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៦១ នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថ ព្រះមហាក្សត្រដោយផ្អែកលើទិន្នន័យដែលចងក្រងដោយក្រុមជំនួយផ្នែកច្បាប់របស់ថៃ។ការដុតព្រះឆាយាល័ក្ខណ៍បញ្ឈរបានធ្វើឡើងដោយក្រុមបាតុករ បានដើរក្បួនទៅកាន់មូលដ្ឋានទ័ពនៅទីក្រុងបាងកក ដើម្បីអំពាវនាវឱ្យព្រះមហាក្សត្របោះបង់ចោលការគ្រប់គ្រងដោយផ្ទាល់លើអង្គភាពកងទ័ពដែលផ្ទេរមកព្រះអង្គនៅឆ្នាំ ២០១៩ ដោយរដ្ឋាភិបាលPrayuth អតីតប្រមុខយោធា៕IMG_20210303_192701_783IMG_20210303_192658_112

Comments

Related posts