សពស្ត្រីដែលបាត់ខ្លួននៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១១ ដោយរលកយក្សស៊ូណាមិ បានរកឃើញនិងកំណត់អត្តសញ្ញាណបានហើយ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១

 

ប៉ូលីសបាននិយាយនៅថ្ងៃសុក្រនេះថា សាកសពស្ត្រីម្នាក់ដែលបានបាត់ខ្លួននៅក្នុងរលកយក្សស៊ូណាមិ នៅប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ ត្រូវបានគេរកឃើញ និងកំណត់អត្តសញ្ញាណបានមុនថ្ងៃគម្រប់ខួប ១០ ឆ្នាំនៃគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA ចេញផ្សាយនៅថ្ងៃសុក្រ ទី០៥ ខែមីនា។

 

អ្នកនាំពាក្យប៉ូលីសក្នុងតំបន់បានប្រាប់ AFP ថា "គ្រោងឆ្អឹងដែលនៅសល់រួមទាំងលលាដ៍ក្បាលមួយត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយនៅតំបន់ភាគឥសាននៃ Miyagi" ។ 

លោកបាននិយាយថា ការធ្វើកោសល្យវិច្ច័យធ្មេញនិងឌីអិនអេនៅសប្តាហ៍នេះ បានបង្ហាញថា នាងគឺ Natsuko Okuyama អាយុ ៦១ ឆ្នាំ ដែលបានបាត់ខ្លួននៅពេលរលកធំ ៗ បានបក់បោកនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ។ ដែលបញ្ហានេះបានធ្វើឱ្យក្រុមគ្រួសារមានទុក្ខសោក ដោយសារបាត់បង់មនុស្សជាទីស្រលាញ់ ហើយ សាកសពមិនត្រូវបានរកឃើញ។ ទីភ្នាក់ងារសារព័ត៌មានKjodo បានដកស្រង់សំដីកូនប្រុសរបស់សពស្ត្រី Okuyuma 

ដែលបានថ្លែងអំណរគុណដល់អ្នកដែលបានរកឃើញសាកសពថា“ ខ្ញុំពិតជារីករាយណាស់ដែលម្តាយរបស់ខ្ញុំត្រូវបានគេរកឃើញ ខណៈខួបគម្រប់ ១០ ឆ្នាំនឹងមកដល់” ។

Comments

Related posts

សារសំឡេងសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!

សារសំឡេងសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!

សារសំឡេងសម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាដាច់ខាត បងប្អូននៅផ្ទះណា ត្រូវនៅផ្ទះហ្នឹង! ដាច់ខាត!