កំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ បង្ហាញឱ្យឃើញនូវជំនឿចិត្តនិងកម្លាំងជាក់ស្តែងរបស់ចិន 

វិទ្យុជាតិកម្ពុជា
 ចិន៖ មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនប្រចាំឆ្នាំបានសម្ពោធបើក ដោយលោក លី ខឺ ឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសនិ្នបាត ។   ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់សេដ្ឋវិទូក្នុងពិភពលោកនោះ ត្រូវបាន ប្រទេសចិនកំណត់ថា នឹងលើសពី៦ភាគរយ ។ ការប៉ាន់ប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន គឺខ្ពស់ជាង៦ភាគរយ ឯការប៉ាន់ ប្រមាណរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំនេះប្រទេសចិននឹងកើនឡើង៨,១ភាគរយ ។ ប៉ុន្តែ ប្រទេសចិនខ្លួនឯង បានកំណត់ល្បឿនកំណើនសេដ្ឋកិច្ចលើសពី៦ភាគរយ គឺមានន័យថា ៦ភាគរយជាតួលេខទាបបំផុត ថែមទាំងដាក់ពាក្យ “លើសពី” ដែលខុសគ្នានឹង “ប្រហែល”ដែលបានចែងនៅឆ្នាំមុនៗ ។ ដូច្នេះ ល្បឿនកំណើនសេដ្ឋកិច្ចចិនជាក់ស្តែងក្នុងឆ្នាំនេះ ប្រហែលនឹងខ្ពស់ជាងតួលេខនេះ ។ 
នៅឆ្នាំ២០២០ ប្រទេសចិនមិនបានប្រកាសគោលដៅអំពីល្បឿនកំណើនសេដ្ឋកិច្ចចិនទេ ប៉ុន្តែក្នុងរបាយការណ៍ការងាររបស់ រដ្ឋាភិបាលចិនឆ្នាំនេះ បានលេចចេញតួលេខល្បឿនកំណើនសេដ្ឋកិច្ចចិនម្តងទៀត នេះមិនមែនជារឿងដែលនឹកមិនដល់នោះទេ ហើយនេះគឺជាព្រឹត្តិការណ៍ដែលបានគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។ ហេតុអ្វីបានជានៅឆ្នាំ២០២០ ប្រទេសចិនមិនបានកំណត់ល្បឿនកំណើនសេដ្ឋកិច្ចដែលខុសប្លែកពីធម្មតា នេះគឺជាចំណាត់ការ ពិសេសក្នុងគ្រាពិសេស។ នៅកាលនោះ ជំងឺកូវីដ-១៩កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក សេដ្ឋកិច្ចពិភពលោក មានភាពមិនប្រាកដប្រជាកម្រិតខ្ពស់ សេដ្ឋកិច្ចចិនដែលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចសកល ក៏រងការ ប្រឈមមិនតិចទេ។ការកំណត់គោលដៅមួយដែលមិនសមស្របនឹងសភាពការណ៍ជាក់ស្តែង គឺវាមិនប្រសើរនោះឡើយ ក្នុងការកំណត់តួលេខល្បឿនកំណើនសេដ្ឋកិច្ចនោះ  នេះទើបជាទង្វើដែលមានទំនួលខុសត្រូវ ។ 

photo_2021-03-06_13-51-03 (2)
ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពបានខុសគ្នាដាច់ស្រឡះហើយ ។ សេដ្ឋកិច្ចចិនបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ហើយសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗកើនឡើងជាទូទៅ ដោយឡែក ផលិតផលក្នុងស្រុកសរុបរបស់ចិន បានវាយទម្លុះ ១រយទ្រីលានយាន់ប្រាក់ចិន  បានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោក ដែលសម្រេចបាន នូវកំណើនវិជ្ជមាន ។ ដូច្នេះ ប្រទេសចិនមានលក្ខខណ្ឌដ៏គ្រប់គ្រាន់សម្រាប់កំណត់ល្បឿនកំណើនសេដ្ឋកិច្ច តាមសភាពការណ៍ ជាក់ស្តែងរបស់ខ្លួន ។ 
ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចចិនមានកម្រិតខ្ពស់ណាស់ ទន្ទឹមនឹងនេះ ក៏មានកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំងផងដែរ ថែមទាំងមានឧត្តមភាពខាងប្រព័ន្ធរបប ដូច្នេះប្រទេសចិនមានសមត្ថភាពចម្រុះសម្រាប់ទប់ទល់នឹងការប្រឈមគ្រប់បែបយ៉ាង ក្នុងន័យរក្សាបាននូវការវិវឌ្ឍរីកចម្រើននិងស្ថិរភាព ។ ព្រមពេលជាមួយគ្នានេះ បច្ចុប្បន្នសង្គមចិនមានជំនឿចិត្តខ្លាំងបំផុត បន្ទាប់ ពីបានកើតមានសង្គ្រាមពាណិជ្ជកម្ម ហើយខណៈនេះពិភពលោកក៏មានសុទិដ្ឋិនិយមថែមទៀតចំពោះប្រទេសចិនផងដែរ ។ មជ្ឈដ្ឋានខាងក្រៅបាននាំគ្នានិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រហែលនឹងលើសពីអាមេរិក មុនពេលកំណត់ នៅឆ្នាំ២០២៨ ។ 

photo_2021-03-06_13-51-04
បើគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងរបស់ចិន តួលេខ៦ភាគរយនេះមិនសូវខ្ពស់ទេ ប្រការដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺពាក្យ “លើសពី”  ពាក្យនេះបង្ហាញពីចំណុចយកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ហើយក៏ជា គោលដៅ នៃការខិតខំប្រឹងប្រែងរបស់ប្រជាជនចិនផងដែរ ។ សេដ្ឋកិច្ចចិនដែលមានទំហំ១រយទ្រីលានយាន់ប្រាក់ចិន នឹងបន្តរក្សាល្បឿនកំណើនលឿនបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោកទាំងមូល ហើយល្បឿនកំណើនសេដ្ឋកិច្ចចិន ជាតួលេខលេចធ្លោបំផុតសម្រាប់ឱ្យពិភពលោកយល់ដឹងពីសង្គមនិយមចិន ។ 
មិនបាច់សង្ស័យឡើយ គ្មានលទ្ធផលណាមួយអាចទទួលបានដោយងាយនោះទេ ឆ្នាំនេះ ប្រជាជនចិននឹងបន្តបត់ដៃអាវឡើង និងខិតខំតស៊ូជាបន្តទៀត ! ៕

Comments

Related posts