អភិបាលខេត្តមណ្ឌលគិរីត្រួតពិនិត្យគោលដៅឈរជើងរបស់កម្លាំងចម្រុះហាមឃាត់ប្រជាពលរដ្ឋគ្មានការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំប្រទល់ទាំងពីរខេត្ត

 

 

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

 

មណ្ឌលគិរី៖ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២ចំណុចមណ្ឌលគិរី-ក្រចេះ និងរតនគិរី។ 

 

ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះត្រួតពិនិត្យនិងរឹតបណ្តឹងការចុះហាមឃាត់ធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីប្រយុទ្ធនឹងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីភូមិសាស្រ្តពីខេត្តមួយ ទៅភូមិសាស្រ្តនៃខេត្តមួយទៀត។

IMG_20210408_115151_826

 ឯកឧត្តម បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច រួមទាំងក្រុមគ្រូពេទ្យជួរមុខ និងអាជ្ញាធរ ដែលបានឈរជើងនៅគោលដៅខាងលើបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលខេត្តមណ្ឌលគិរី។ IMG_20210408_115145_768

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក ត្រូវហាមឃាត់ការជួបជុំ ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីនៅតាមវត្តអារាម និងណែនាំឱ្យរមណីយដ្ឋាននានា ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ហើយចំពោះអ្នកចំណូលស្រុក ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

IMG_20210408_115135_628

 ឯកឧត្តម បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេស រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩។ 

IMG_20210408_115132_887

  ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន÷ អង្ករ មី ទឹកសុទ្ឋ ទឹកក្រូច អាល់កុល ម៉ាស ថវិកាចំនួន ២លានរៀលក្នុង១គោលដៅ។ ដោយឡែក ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ១លានរៀលបន្ថែមទៀត ដល់កម្លាំងឈរជើងខាងលើ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារសម្រាប់ទិញស័ង្កសីប្រក់រោងប្រចាំការព្រំប្រទល់ខេត្តមណ្ឌលគិរី ខេត្តរតនគិរី។

IMG_20210408_115129_091

   បន្ទាប់ពីការចុះត្រួតពិនិត្យគោលដៅឈជើងរបស់សមត្ថកិច្ចនៅចំណុចខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងសហការី បាននាំយកបច្ច័យ ចំនួន ១.២០០ដុល្លារ ប្រគេនព្រះចៅអធិការវត្តដេអេ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តអារាមផងដែរ៕IMG_20210408_115124_902

Comments

Related posts