អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយស្រាវជ្រាវជួសជុលរចនាសម្ព័ន្ធស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើងឡើងវិញ  

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

 

សៀមរាប៖ អាជ្ញាធរជាតិអប្សារាបានឱ្យដឹងថា ក្រុមការងារជំនាញកំពុងធ្វើកំណាយស្រាវ ជ្រាវស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើងឡើងវិញក្នុងគោលបំណងស្តារឡើងវិញនូវស្រះបុរាណដែលវ័យចំណាស់រាប់រយឆ្នាំមកហើយ ។

 

លោក ធឿន សាខុន មន្ត្រីបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនិងជាមន្ត្រីគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងមុខប៉ែកខាងជើងប្រាសាទអង្គរវត្តបានឱ្យដឹងថា កិច្ចការធ្វើកំណាយស្រាវជ្រាវបានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ បាន១ខែជាងមកហើយ ក្នុងនោះការស្រាវជ្រាវកំណាយ ចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ដើម្បីដឹងថាមានលទ្ធភាពក្នុងការស្តារស្រះឡើងវិញ សម្រាប់រក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ។ លោកបន្តថា តាមគម្រោងចំពោះការងារធ្វើកំណាយនេះ នឹងប្រើប្រាស់ពេលវេលាចំនួន២ខែ បន្ទាប់ មកចាប់ផ្តើមគម្រោងស្តារស្រះតែម្តង។

 

លោកបន្តថាតាមរយៈការងារស្រាវជ្រាវកំណាយ សង្កេត ឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ហើយបន្ទាប់មកគេយកខ្សាច់មកដាក់ រួចបានគេចាប់ ផ្តើមដាក់ឥដ្ឋ និងគ្រួសបាយ ក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ។

សំឡេង៖តាមរយៈការធ្វើកំណាយនេះដើម្បីដឹងពីទំហំត្រពាំងពិតប្រាកដ ហើយយើងអាចមានលទ្ធភាពក្នុងការស្តារត្រពាំងក្នុងជម្រៅប៉ុណ្ណា យើងពិនិត្យលើភាពជាក់ស្តែងក្នុងការស្រាវជ្រាវ ហើយយើងមានគម្រោងឱ្យវាមានទឹកឡើងវិញ យើងស្តារដីបាតត្រពាំងចេញ ដើម្បីបញ្ជូលទឹកថ្មី ដើម្បីប្រើប្រាស់ធ្វើអ្វីទៅថ្ងៃអនាគតទៀត ជាក់ស្តែងត្រពាំងនេះមិនជ្រៅប៉ុន្មានទេ អាចមួយម៉ែត្រទៅមួយម៉ែត្រកន្លះគិតពីខាងជើងមិនមែនខាងលើទេ ក្នុងគម្រោងគេប្រើរយៈពេល២ខែ នឹងបញ្ចប់ការស្រាវជ្រាវហ្នឹងទៅ ហើយនឹងអាចចាប់ផ្តើមស្តារឱ្យមានទឹកឡើងវិញ។

IMG_20210408_185305_016

សូមជម្រាបផងដែរថា ស្រះត្រពាំងសេះ មានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះត្រូវបានជីកកាយយកអាចម៍ភក់ចេញពីបាតស្រះជម្រៅ ១ម៉ែត្រ ដោយប្រើប្រាស់អេស្កាវ៉ាទ័រ ដែលមានទំហំទទឹង១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ម៉ែត្រ វាមានរាងជាចតុកោណកែង មានទំនប់ហ៊ុមព័ទ្ធជុំវិញ មានផ្លូវបង្ហូរទឹក១ចេញទៅប៉ែកខាងលិចផងដែរ៕IMG_20210408_185308_222

Comments

Related posts