សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ និងនាំយកសម្ភារថវិកាជូនកងកម្លាំងឈរជើងការពារតំបន់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងអមដំណើរជាមួយ លោក សំ ចាន់ថន អភិបាលនៃគណអភិបាលស្រុកកំពង់លែង នៅថ្ងៃទី០៩ខែមេសា ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ខេត្ត ស្រុក ចុះសួរសុខទុក្ខកង កម្លាំងដែលកំពុងឈរជើងរក្សាការពារការហាមឃាត់ការធ្វើដំណើរទៅមកឆ្លងកាត់ខេត្តទាំងពីរជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

 

  លោក សាន់ យូ បានមាន ប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងផ្តាំផ្ញើដល់កងកម្លាំងទាំងនោះ កុំឱ្យមាន ការយោគយល់ដល់អ្នកធ្វើដំណើរណាឆ្លងកាត់ហើយគេចវេះពីការធ្វើចត្តាឡីស័កត្រូវឃាត់ខ្លួនទុកហើយរាយការណ៍ជូនដល់អាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីបញ្ជូនពួកគាត់ទៅតាមគោលដៅនៃក្រុមប្រមូលផ្តុំធ្វើចត្តាឡីស័ក ។ ម្យ៉ាងទៀតកងកម្លាំងយើងទាំងអស់ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានជាប់ជាប្រចាំក្នុងអំឡុង ពេលដែលកើតមានជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបាននូវគោលការណ៍ ៣ការពារ និង៣កុំ ។

 IMG_20210409_160753_880

   ក្នុងឱកាសសួរសុខទុក្ខនោះដែរ ក្រុមការងារស.ស.យ.ក ខេត្ត និងស្រុក បានឧបត្ថម្ភជាសម្ភារមាន អង្ករ ៥០ kg ទឹកសុទ្ធ 10 កេស ទឹកក្រូច ៣ កេស ម៉ាស ៥ ប្រអប់ ហ្សែល លាងដៃ ៥ ដប និងថវិកា ៨០ ម៉ឺនរៀល ៕IMG_20210409_160749_596

Comments

Related posts