រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖អ្នកដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩លើកទី២ អាចមកចាក់ជាធម្មតាបាន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី រូបថត AKP 

ភ្នំពេញ ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ អាចមកចាក់ជាធម្មតាបាន ទោះបីជាមានការបិទ ឬបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ ឬពីស្រុកមួយទៅស្រុកមួយក៏ដោយ ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅកាន់សមត្ថកិច្ច។

photo_2021-04-15_11-47-04-1

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជំហ៊ានទី២ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ជាប្រធានកិតិ្តយស អនុគណ:កម្មការ ចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានសម្រេចចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដុសទី២ ពីថ្ងៃទី១៧ ដល់២៨ ខែ
មេសា ឆ្នាំ២០២១។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះ
អ្នកសារព័ត៌មានដែលចាក់វ៉ាក់
សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ នៅក្រសួងព័ត៌មាន ត្រូវមកចាក់
លើកទី២ នៅក្រសួងព័ត៌មាន ដោយសារមិនអាចទៅចាក់នៅកន្លែងណាផ្សេងបានទេ ។
 រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ដថា ពាក់ព័ន្ធការព្រួយបារម្ភចំពោះអ្នកដែលត្រូវមកចាក់វ៉ាក់សាំងលើកទី២ ក្នុងពេលដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានី និងក្រុងតាខ្មៅនេះ  អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការងារចាក់វ៉ាក់សាំង គឺនៅតែដំណើរការធម្មតា រឹតតែសម្រុកធ្វើទៀតផង ដោយមិនមានពន្យារពេល ឬផ្អាកនោះឡើយ ទោះជាមានការបិទ ឬបម្រាមមិនឱ្យចេញ ចូលពី
ខណ្ឌមួយទៅខណ្ឌមួយ ឬពីស្រុកមួយទៅស្រុកមួយ ។ អ្នកដែលត្រូវចាក់លើកទីពីរ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហើយ ដោយប្រើប្រាស់កាតចាក់វ៉ាក់ សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ច ដើម្បីបានមកចាក់វ៉ាក់សាំងលើកទីពីរ ជាចាំបាច់។ 

photo_2021-04-15_11-47-02-1
រីឯអ្នកដែលត្រូវចាក់លើកទីមួយ ជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ដែលត្រូវសម្របសម្រួលទទួលខុសត្រូវ ធ្វើយ៉ាង ណា ឱ្យក្រុមគោលដៅកំណត់
រួចហើយនោះ ពួកគាត់បានទៅចាក់វ៉ាក់សាំង ទៅតាមទីតាំងរៀងៗ ខ្លួន។ អ្នកដែលមិនត្រូវគោលដៅកំណត់ របស់រាជរដ្ឋាភិបាល មិនត្រូវអនុញ្ញាតឱ្យទៅចាក់នោះឡើយ ដោយរង់ចាំដល់វេនសិន ទើបឱ្យទៅចាក់។ ជនបរទេស ដែលមានកាតចាក់
វ៉ាក់សាំងលើកទីមួយរួចហើយនោះ ត្រូវប្រើកាតចាក់ វ៉ាក់សាំងបង្ហាញសមត្ថកិច្ច ថាខ្លួនមានតម្រូវការទៅចាក់លើកទីពីរ ជាចាំបាច់ ផងដែរ។ 

សូមបញ្ជាក់ថា ទាក់ទងទៅនឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សម្រាប់មន្រ្តីរាជការ ក្រសួង ព័តមាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ដែលលើកទី១ បានចំនួន ៦ ១១៦ នាក់ហើយ ត្រូវបន្តចាក់ដុសទី២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងែទី២៨ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ចំពោះអ្នកត្រូវមកចាក់វ៉ាក់សាំងលើកទី២ ជាបន្តបន្ទាប់ សូមតាមដានឈ្មោះ
ដែលមានផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលត្រូវជម្រាបជូនចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ តទៅ៕

Comments

Related posts