រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ត្រសង្កាត់ចំនួន០៣រយ:ពេល២សប្តាហ៍

 

វិទ្យុជាតិកម្ពុជា៖លោកអេងយូ

 

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ត្រសង្កាត់ចំនួន០៣ក្នុងក្រុងសៀមរាប រួមមាន ៖ សង្កាត់ស្វាយដង្គំ , សង្កាត់សាលាកំរើក និង សង្កាត់សៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ០២ សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែការលក់ដូរទំនិញ និងអាជីវកម្មដំណើរការបានជាធម្មតា ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការចំពោះជនឆ្លៀតឪកាសឡើងថ្លៃទំនិញ៕

Comments

Related posts