សម្ដេចតេជោ ហ៊ុន សែនបញ្ជាជាថ្មីទៀត «ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឱ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត

ដោយសារការចរាចរណ៍នៅតែមានបន្តទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតសម្រាប់ពលរដ្ឋរបស់យើង ពេលនេះនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅកន្លែងនោះ ក្នុងរយៈពេល ១៤ថ្ងៃ ។ 

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះ គឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទ្រាំទ្រនូវការលំបាកក្នុងរយ:ដែលប្រទេសជាតិជួបការលំបាកនេះ ។

 

សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ជូនថា ប្រសិនបើ ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ សម្តេចនឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយអាចនឹងបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់។

   សារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១

Comments

Related posts