អាជ្ញាធររាជធានី​ភ្នំពេញ​អំអំពាវនាវឱ្យ​ប្រជាពលរដ្ឋដែលសង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ទៅយកសំណាក​ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​រង់ចាំធ្វេីលិខិតធ្វេីដំណេីរជូន

 

 

      រាជធានីភ្នំពេញ​៖​ រដ្ឋបាល​រាជធានីភ្នំពេញ​ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ។ 

​ សេចក្តី​ជូន​ដំណឹង​នោះ​ បាន​ឱ្យ​ដឹង​ថា​ ក្នុងទិសដៅអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និង អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកជំងឺកូវីដ-១៩ បានជំរុញការប្រមូលយកសំណាកតេស្តរកវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ ដោយផ្តោតសំខាន់ លើតំបន់ដែលមានការផ្ទុះជំងឺកូវីដ-១៩ ច្រើនករណីក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

​ សេចក្តី​ជូន​ដំណឹង​ បានឱ្យដឹងទៀតថា​ ក្នុងន័យនេះ​រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដល់បងប្អូនអាជីវករ បុគ្គលិក-កម្មករ និងប្រជាពលរដ្ឋទូទៅដែលមានអាការៈក្ដៅខ្លួន ក្អក-កណ្តាស់ ពិបាកដកដង្ហើម ឬ សង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ សូមអញ្ជើញទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ដែលខ្លួនរស់នៅ ដើម្បីស្នើសុំលិខិតអនុញ្ញាត ធ្វើដំណើរទៅកាន់ទីតាំងប្រមូល យកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួនបំផុត រួមមាន៖

១- វិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

២- វិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

៣- សាលាបឋមសិក្សាសុភមង្គល ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ

៤- វិហារព្រះយ៉េស៊ូ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៥- ទីតាំងបណ្តោយផ្លូវឌួងងៀប ជិតរោងចក្រឌីនហាន ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៦- ដីឡូតិ៍ ខាងក្រោយផ្សារឯករាជ្យllិីI ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៧- មណ្ឌលថែទាំជីវិត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

៨- និង ទីតាំងមួយចំនួនទៀតកំពុងរៀបចំ ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងជូនដំណឹងពេលក្រោយទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់រដ្ឋបាលសង្កាត់ទាំង ១០៥ នៃខណ្ឌទាំង ១៤ ត្រូវរៀបចំមន្ត្រី

ប្រចាំការដើម្បីផ្តល់ "លិខិតអនុញ្ញាត” ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវទៅធ្វើតេស្តយកសំណាក តាមទម្រង់ នៃលិខិតអនុញ្ញាតដែលបានភ្ជាប់មកជាមួយស្រាប់។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវអញ្ជើញទៅ ទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ និងត្រូវធ្វើដំណើរទៅកាន់ទីតាំងធ្វើតេស្តយកសំណាក សូមមេត្តាអនុវត្តន៍នូវ កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ *៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួម

សហការអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

Comments

Related posts